វៀតណាមមានអ្នកវិទ្យាសាស្ត្រចំនួន ៥ នាក់ជាប់ចំណាត់ថ្នាក់កំពូលអ្នកវិទ្យាសាស្ត្រ ក្រុម ១០.០០០ នាក់ក្នុងពិភពលោក

(VOVWORLD) - ទស្សនាវដ្តី PLoS Biology (សហរដ្ឋអាមេរិក) ទើបបានប្រកាសលទ្ធផលចំណាត់ថ្នាក់អ្នកវិទ្យាសាស្ត្រដែលមានឥទ្ធិពលបំផុតលើពិភពលោកចំនួន ១០.០០០ នាក់ក្នុងឆ្នាំ ២០២១។ 

យោងតាមតារាងរៀបចំណាត់ថ្នាក់នេះ វៀតណាមមានអ្នកវិទ្យាសាស្ត្រចំនួន ៥ នាក់ក្នុងក្រុមអ្នកវិទ្យាសាស្ត្រកំពូលទាំង ១០.០០០ នាក់នៅលើពិភពលោក និងអ្នកវិទ្យាសាស្ត្រ ២៨ នាក់ផ្សេងទៀតស្ថិតក្នុងចំណាត់ថ្នាក់ក្រុមអ្នកវិទ្យាសាស្ត្រ ១០.០០០នាក់ដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក។

អ្នកវិទ្យាសាស្ត្រវៀតណាមចំនួន ៥ នាក់ ក្នុងក្រុមអ្នកវិទ្យាសាស្ត្រឈានមុខគេចំនួន ១០.០០០ នាក់នៅលើពិភពលោក រួមទាំងសាស្រ្តាចារ្យបណ្ឌិតវិទ្យាសាស្ត្រ Nguyen Dinh Duc សាកលវិទ្យាល័យជាតិហាណូយ បន្តនាំមុខគេក្នុងចំណោមអ្នកវិទ្យាសាស្ត្រវៀតណាមដែលជាប់ចំណាត់ថ្នាក់លេខ ៥.៩៤៩។ សាស្ត្រាចារ្យរង បណ្ឌិត Le Hoang Son (សាកលវិទ្យាល័យជាតិហាណូយ) ជាប់ចំណាត់ថ្នាក់លេខ ៦.៧៦៦។ សាស្ត្រាចារ្យបណ្ឌិត Nguyen Xuan Hung (សាកលវិទ្យាល័យបច្ចេកវិទ្យាទីក្រុងហូជីមិញ) ជាប់ចំណាត់ថ្នាក់លេខ ៦.៨១៨។ សាស្ត្រាចារ្យបណ្ឌិត Bui Tien Dieu (សាកលវិទ្យាល័យ Duy Tan) ជាប់ចំណាត់ថ្នាក់លេខ ៩.៤៨៨។ សាស្ត្រាចារ្យបណ្ឌិត Vo Xuan Vinh (សាកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ) ជាប់ចំណាត់ថ្នាក់លេខ ៩.៥២៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ