វៀតណាមមានឧទ្យានភូគព្ភសាស្ត្រសកលទី២

(VOVWORLD) - នាយប់ថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុង Cao Bang នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីទទួលកិត្តិនាម “ឧទ្យានភូគព្ភសាស្ត្រសកល UNESCO Non nuoc Cao Bang (ទឹកដី Cao Bang)។
វៀតណាមមានឧទ្យានភូគព្ភសាស្ត្រសកលទី២ - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅពិធីទទួលកិត្តិយម ឧទ្យានភូគព្ភសាស្ត្រសកល UNESCO Non nuoc Cao Bang"


អញ្ជើញថ្លែងនៅពិធីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន លើកឡើងយ៉ាងច្បាស់ថា វៀតណាមមានមោទនភាពដ៏ធំធេងចំពោះការវាយតម្លៃ ខ្ពស់របស់សហគមន៍អន្តរជាតិចំពោះរាល់តម្លៃដ៏វិសេសវិសាលនិងលេចធ្លោខាងភូគព្ភសាស្ត្រ ជីវចម្រុះ បេតិកភ័ណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រ និងសោភ័ណ្ឌភាពនៃ ឧទ្យាន Non nuoc Cao Bang ជាទីកន្លែងដែលបានថែរក្សាស្លាកស្នាមនៃការប្រែ ប្រួលរបស់ផែនដីក្នុងអំឡុងពេល៥០០លានឆ្នាំកន្លងទៅ។ លោកនាយករដ្ឋមន្រ្តី អញ្ជើញមានប្រសាសន៍ថា៖

        “យើងមានមោទនភាពដ៏ធំធេងនាពេលដែលសហគមន៍អន្តរជាតិទទួល ស្គាល់រាល់តម្លៃរបស់ប្រជាជាតិយើង។ កិត្តិនាមទាំងនេះបាន កំពុង ហើយនឹង រួមចំណែកលើកកំពស់រូបភាពអំពីទឹកដី មនុស្ស និងវប្បធម៌វៀតណាមក្នុងភ្នែក របស់មិត្តភក្តិអន្តរជាតិ។ លើសពីនេះទៅទៀត ឧទ្យានភូគព្ភសាស្ត្រ សកល Non nuoc Cao Bang ក៏ត្រូវបានចាត់ទុកថា ជាទីកន្លែងដែលបំផុសឡើងបុព្វហេតុតស៊ូ ប្រឆាំងកម្លាំងសត្រូវឈ្លានពានរបស់ប្រជាជនវៀតណាមដើម្បីដណ្ដើមយកឯក រាជ្យនិងសេរីភាពសម្រាប់មាតុប្រទេសវិញផងដែរ”។

        នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា រូបសណ្ឋាន ទេសចរណ៍របស់ទីក្រុង Cao Bang ត្រូវជាការគួបផ្សំរវាងតម្លៃខាងវប្បធម៌ ប្រវត្តិ សាស្ត្រ សេចក្ដីស្នេហាជាតិ ទេសភាពធម្មជាតិនិងចំណីអាហារ ដើម្បីបង្កើតឡើង សេវាកម្មទេសចរសម្បូរបែបនិងពោរពេញទៅដោយអត្តសញ្ញាណជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ