វៀតណាមមានឧបករណ៍ kit ធ្វើតេស្ត Covid-19 ចំនួន២បន្ថែមទៀតត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅអឺរ៉ុប

(VOVWORLD) - នារសៀលថ្ងៃទី៥ មិថុនា ឧបករណ៍ kit “made in Vietnam” នេះត្រូវ បានក្រុមហ៊ុនភាគហ៊ុន Sao Thai Duong ប្រកាសជាផ្លូវការ។ 
វៀតណាមមានឧបករណ៍ kit ធ្វើតេស្ត Covid-19 ចំនួន២បន្ថែមទៀតត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅអឺរ៉ុប - ảnh 1ឧបករណ៍ kit ធ្វើរោគវិនិច្ឆ័យ Covid-19 ថ្មីៗរបស់វៀតណាម (រូបថត៖ baodansinh.vn) 

ឧបករណ៍ kit ធ្វើតេស្តរោគវិនិច្ឆ័យជំងឺឆ្លង Covid-19 ទាំង២នេះបានរួមចំណែកឆ្លើយតប នឹងតម្រូវការចាំបាច់នាបច្ចុប្បន្នរបស់ប្រទេសវៀតណាមនិយាយដោយឡែកនិងពិភពលោកនិយាយរួម។ ក្នុងនោះ ឧបករណ៍ kit មួយដែលប្រើប្រាស់ បច្ចេកទេស RT-PCR គឺជាស្នាដៃរបស់ក្រុមអ្នកវិទ្យាសាស្ត្រនៃវិទ្យាស្ថាន ជាតិទទួលបន្ទុការវាយតម្លៃគុណភាពវ៉ាក់សាំងនិងផលិតផលវេជ្ជសាស្ត្រ ហើយឧបករណ៍មួយទៀតដែលប្រើប្រាស់បច្ចេកទេស RT- LAMP គឺជា ស្នាដៃរបស់ក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេក វិទ្យាហាណូយ។ លោកបណ្ឌិត Le Quang Hoa ប្រធានក្រុមអ្នកវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាហាណូយបានសង្កត់ធ្ងន់ថា៖

“គុណសម្បត្តិនៃបច្ចេកវិទ្យានេះ គឺត្រឹមតែផ្អែកលើការប្ដូរពីពណ៌ ស្វាយទៅជាពណ៌ខៀវផ្ទៃមេឃ ឬពីពណ៌ក្រហមទៅជាពណ៌លឿង គឺយើង អាចធ្វើការសន្និដ្ឋានបានហើយ។ បច្ចេកទេសនេះមិនត្រូវការម៉ាស៊ីនទំនើប ហើយអ្នកបច្ចេកទេសមិនត្រូវការបានបណ្ដុះបណ្ដាលជំនាញពេក ក៏អាចធ្វើបាន”។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ឧសភា កន្លងទៅ ឧបករណ៍ kit ធ្វើរោគ វិនិច័្ឆយ Covid-19 ថ្មីទាំងពីរខាងលើរបស់វៀតណាម ត្រូវបានអនុញ្ញាតឲ្យ ប្រើប្រាស់នៅទ្វីបអឺរ៉ុប តាមនោះនាំមកនូវឱកាសនាំចេញថ្មីក្នុងបរិបទដែល ជំងឺ Covid-19 នៅវៀតណាមត្រូវបានរុញថយក្រោយនាពេលកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ