វៀតណាមមានឱកាសជាច្រើននាំចេញហួសកម្រិតទៅអាមេរិក
(VOVworld) - នាថ្ងៃទី១៨វិច្ឆិកា នៅរដ្ឋធានីហាណូយនៃប្រទេសវៀតណាមនាយក
ដ្ឋានពន្លឿនពាណិជ្ជកម្មនៃក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម បានសហការជា
មួយស្ថានទូតអាមេរិកប្រចាំនៅវៀតណាមរៀបចំសិក្ខាសាលា ដោយប្រធានបទ “ពាណិជ្ជកម្មវៀតណាម-អាមេរិកមុនកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក(TPP)៖យថា
ទស្សន៍និងការសាកល្បង”។តាមតួរលេខរបស់នាយកដ្ឋានពន្លឿនពាណិជ្ជកម្មឲ្យ
ដឹងថា ដល់បច្ចុប្បន្ន អាមេរិកមានគម្រោងការណ៍វិនិយោគចំនួន១០៧ចូលក្នុងវៀត
ណាម ដោយបរិមាណទុនវិនិយោគសរុបចំនួន២០ពាន់លានដុល្លាអាមេរិក។ក្នុងឆ្នាំ
២០១៣ តំលៃប្រាក់ពាណិជ្ជកម្មរវាងប្រទេសទាំង២ទទួលបានជិត២៨ពាន់លាន
ដុល្លារអាមេរិក។គិតមកដល់ខែតុលាកន្លងទៅនេះ តំលៃប្រាក់នាំចេញហួសកម្រិត
របស់វៀតណាមទៅអាមេរិកទទួលបានជិត១៩ពាន់លានដុល្លា។តួលេខទាំងនេះ
បានសរឲ្យឃើញថា សក្ដានុភាពសហប្រតិបតិ្តការរវាងប្រទេសទាំង២នៅធំធេង
ណាស់ ជាពិសេសគឺកិច្ចព្រមព្រៀង TPP នឹងត្រូវបានចុះហត្ថលេខានាខែធ្នូខាងមុខ
នេះ។
|
ផលិតផលកាត់ដេឈរលំដាប់ថ្នាក់ទី១ក្នុងចំណោាមមុខទំនិញដែលវៀតណាមនាំចេញទៅអាមេរិក (រូបថត៖KT) |
តាមលោក Nguyen Hong Duong អនុប្រធាននាយកដ្ឋានទីផ្សារទ្វីបអាមេរិក ក្រសួង
ឧស្សាហពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា នាពេលចូលរួមកិច្ចព្រមព្រៀង TPP ទន្ទឹមនឹងរាល់អាទិភាពដែលទទួលបាន អង្គភាពអាជីវកម្មវៀតណាម ក៏ជួបប្រទះ
របងពាណិជ្ជកម្មជាច្រើន ដែលនៅពេលនាំចេញទំនិញទៅទីផ្សារអាមេរិក។ហេតុ
នេះហើយ អង្គភាពអាជីវកម្មត្រូវម្ចាស់ការវិនិយោគសំរាប់បច្ចេកវិទ្យាផលិកម្ម
ឆ្លើយតបទៅនឹងតម្រូវការអំពីការធានាបរិយាកាសនិងការប្រើប្រាស់ពលករ៕