|
អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son ថ្លែងមតិនៅវេទិការនេះ
(រូបថត៖Nguyen Khang/TTXVN) |
(VOVworld) - នាថ្ងៃទី១៦ មិថុនា ក្រសួងការបរទេសវៀតណាមបានសហការជាមួយ
អង្គការសហប្រតិបតិ្តការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) រៀបចំសិក្ខាសាលាក្រោម
ប្រធានបទ “បដិវត្តន៍ផលិតកម្មថ្មីនិងគោលនយោបាយ”។សិក្ខាសាលានេះ បាន
ផ្ដោតការពិភាគ្សាលើខ្លឹមសារមួយចំនួនដូចជា លក្ខណៈមូលដ្ឋាននៃបដិវត្តន៍ផលិត
កម្មថ្មី ឱកាសក៏ដូចជាការសាកល្បងដែលបដិវត្តន៍ផលិតកម្មថ្មីនេះនាំមក ហើយវៀត
ណាមត្រូវធ្វើអ្វីៗដើម្បីពង្រីកបាននូវសក្ដានុពលនិងឧត្តមភាពរបស់ខ្លួនប្រកបដោយ
ប្រសិទ្ធិភាព ជាពិសេសគឺសក្ដានុពលរបស់កម្លាំងពលករវ័យក្មេង ច្រើនកុះករ។
ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son បាន
សង្កត់ធ្ងន់ថា វៀតណាមកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ដ៏សែនសំខាន់
ដែលទាមទារឲ្យការផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លានូវការគិតគូ ហើយប្ដេជ្ញាចិត្ត ជំរុញខ្លាំង
ការធ្វើឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្មប្រទេសជាតិ។តាមអនុរដ្ឋមន្រ្តី
លោក Bui Thanh Son ថា ក្នុងកាលៈទេសៈនាបច្ចុប្បន្ន វៀតណាមមានឱកាសធំ
ដើម្បីឈានចូលបដិវត្តន៍ផលិតកម្មថ្មីដែលកំពុងប្រព្រឹត្តទៅនៅលើពិភពលោក៕