វៀតណាម-ម៉ីយ៉ាន់ម៉ាជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យធនាគារ។

វៀតណាម-ម៉ីយ៉ាន់ម៉ាជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យធនាគារ។ - ảnh 1
ប្រធានរដ្ឋសភាលោក Nguyen Sinh Hung បញ្ចប់យ៉ាងល្អប្រសើរដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសម៉ីយ៉ាន់ម៉ា (vov.vn)



        VOV-បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ីយ៉ាន់ម៉ា នាព្រឹកថ្ងៃទី២៦កក្កដា
នៅ​ទីក្រុង Yangon ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បាន​ចូល
រួម​សិក្ខាសាលាឯកទេសអំពី “អនុវត្តនិងអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មានក្នុងវិស័យ​
ហិរញ្ញវត្ថុ​ធនាគារវៀតណាម-ម៉ីយ៉ាន់ម៉ា”។ ថ្លែងមតិនៅសិក្ខាសាលា ប្រធាន
រដ្ឋ​សភា Nguyen Sinh Hung បានវាយតំលៃខ្ពស់ការគាំទ្រនិងជួយឧបត្ថម្ភរបស់​រដ្ឋាភិបាលនិងស្ថាប័នមានសមត្ថកិច្ចម៉ីយ៉ាន់ម៉ាក្នុងការបង្កលក្ខណៈសំរាប់អង្គភាព
អាជីវកម្មវៀតណាមចូលមកវិនិយោគអាជីវកម្ម។

        មុននោះប្រធានរដ្ឋសភា Nguyen Sinh Hung និងគណៈប្រតិភូជាន់ខ្ពស់​រដ្ឋសភា​វៀតណាមបានមកទស្សនាវត្តមាសជាវត្តពិសិទ្ធិបំផុតនៅម៉ីយ៉ាន់ម៉ា។ នារសៀល
ថ្ងៃដ៏ដែល ប្រធានរដ្ឋសភាលោក Nguyen Sinh Hung រួមជាមួយគណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភាវៀតណាមបានចាកចេញពីទីក្រុង Yangon វិលត្រឡប់មកប្រទេសវិញ បញ្ចប់ យ៉ាងល្អប្រសើរដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសម៉ីយ៉ាន់ម៉ា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ