វៀតណាម-ម៉ារ៉ុកបើកកិច្ចប្រជុំគណៈកម្មការចម្រុះនិងការពិគ្រោះយោបល់នយោបាយ

(VOVWORLD) -ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី ២៤ ខែមេសាឆ្នាំ២០១៨ នៅទីក្រុងហាណូយ  អនុរដ្ឋមន្ត្រី ការបរទេសវៀតណាម លោក Vu Hong Nam និងរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិម៉ារ៉ុក លោកស្រី Mounia Boucetta បានអញ្ជើញជាសហ អធិបតីកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការចម្រុះវៀតណាម-ម៉ារ៉ុកនិងពិគ្រោះយោបល់ នយោបាយលើកទី៥ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។
វៀតណាម-ម៉ារ៉ុកបើកកិច្ចប្រជុំគណៈកម្មការចម្រុះនិងការពិគ្រោះយោបល់នយោបាយ - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ

នៅក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានឯកភាព ជម្រុញថែមទៀតការផ្លាស់ប្តូរពាណិជ្ជកម្ម វិនិយោគទ្វេភាគី តាមរយៈការបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសនៃប្រទេសទាំងពីរទៅស្វែង រកទីផ្សាររបស់គ្នាទៅវិញទៅមក។

        ភាគីទាំងពីរបានពិភាក្សាលើបញ្ហាតំបន់និងពិភពលោកដែលមានការយកចិត្តទុក ដាក់ដូចគ្នា ដូចជាកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ អាស៊ាន និងសហភាពអាហ្វ្រិកជាដើម។ ភាគីទាំងពីរក៏បានសម្តែងនូវការព្រួយបារម្ភចំពោះភាពចលាចល អស្ថិរភាពនៅតំបន់មួយចំនួនលើពិភពលោកព្រមទាំងចាត់ទុកថា ជម្រោះ ទាំងអស់ត្រូវដោះស្រាយដោយសន្តិវិធី ឈរលើច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហ ប្រជាជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ