វៀតណាម-ម៉ាឡេស៊ីខិតខំប្រឹងប្រែងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់១៨ពាន់ លានដុល្លាអាមេរិកនៅត្រឹមឆ្នាំ២០២៥

(VOVWORLD) - នៅថ្ងៃទី១៥ វិច្ឆិកា រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son និង សមភាគីម៉ាឡេស៊ីលោក Saifuddin Abdullah បានអញ្ជើញធ្វើអធិបតីដឹកនាំសម័យ ប្រជុំលើកទី៦ គណៈកម្មការចម្រុះអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្ត្រនិង បច្ចេកទេសរវាងប្រទេសទាំងពីរ។

វៀតណាម-ម៉ាឡេស៊ីខិតខំប្រឹងប្រែងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់១៨ពាន់ លានដុល្លាអាមេរិកនៅត្រឹមឆ្នាំ២០២៥ - ảnh 1រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son នៅកិច្ចប្រជុំ។ (រូបថត៖ VOV)
នៅកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាព អនុម័ត លើកម្មវិធីសកម្មភាពអំពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដំណាក់កាល២០២១-២០២៥ ជាមួយនឹងការតម្រង់ទិសសំខាន់ៗ សំដៅធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធ ភាពនូវសក្ដានុភាពនិងឧត្តមភាពនៃប្រទេសនីមួយៗ ឆ្ពោះទៅរកការស្ដារនិងអភិវឌ្ឍ ដោយខ្លួនទីពឹងខ្លួននិងចីរភាពក្នុងដំណាក់កាលក្រោយជម្ងឺកូវីដ-១៩។ លោករដ្ឋមន្រ្តី ទាំងពីរបានបញ្ជាក់ថា នឹងសហប្រតិបត្តិការគ្នាយ៉ាងជិតស្និទ្ធដើម្បីជំរុញការផ្លាស់ប្ដូរ គណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ទៅវិញទៅមក យន្តការសហប្រតិបត្តិការទ្វេ ភាគីដ៏សំខាន់ៗ ជំរុញឯកសារនៃកិច្ចព្រមព្រៀងលើវិស័យជាក់ស្ដែងនានា សំដៅដោះស្រាយ ការលំបាកឧបសគ្គ ខិតខំប្រឹងប្រែងនាំទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់គោលដៅ១៨ពាន់លានដុល្លាអាមេរិកត្រឹមឆ្នាំ២០២៥។ លើសពីនេះទៅទៀត ភាគីទាំងពីរបាន យល់ព្រមគ្នាថា នឹងទទួល់ស្គាល់លិខិតឆ្លងដែនសុខភាពអេឡិចត្រូនិករបស់គ្នាទៅវិញ ទៅមកក្នុងពេលឆាប់ៗ ជួយសម្រួលដល់ការធ្វើអន្តោប្រវេសន៍របស់ពលរដ្ឋនៃប្រទេស ទាំងពីរ ពង្រីកកិច្ចសហប្រតិបត្តិការ វិនិយោគចូលទៅវិស័យសំខាន់ៗនៃយុគសម័យ បច្ចេកវិទ្យា ដូចជាការផ្លាស់ប្ដូរឌីជីថល សេដ្ឋកិច្ចឌីជីថល សន្តិសុខបណ្ដាញ នវានុវត្ត ភាព និងថាមពលកកើតឡើងវិញ ជាដើម។
ភាគីទាំងពីរបានឯកភាព លើការបង្កើនការគាំទ្រគ្នាទៅវិញទៅមក និងសហការ យ៉ាងជិតស្និទ្ធនៅតាមវេទិកាតំបន់និងអន្តរជាតិ ជាពិសេសគឺអង្គការសហប្រជាជាតិ អាស៊ាន និងយន្តការដឹកនាំដោយអាស៊ាន ហើយទាញយកឱកាសនិងផលប្រយោជន៍ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី។ ចំពោះបញ្ហាសមុទ្រខាងកើតវិញ ភាគី ទាំងពីរបានសង្កត់ធ្ងន់លើសារសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិ ភាព និងសេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយ ជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការ សហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។ ទន្ទឹមនឹងនោះ គាំទ្រចំពោះ ការអនុវត្តយ៉ាងម៉ឺងម៉ាត់ ពេញលេញនូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគី នានានៅសមុទ្រខាងកើត (DOC) ជំរុញការចរចាសំដៅកសាងក្រមប្រតិបត្តិនៅសមុទ្រ ខាងកើត (COC) ឲ្យមានសុពលភាព ជាក់ស្ដែង សមស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមាន UNCLOS ១៩៨២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ