វៀតណាម-ម៉ាឡេស៊ីជំរុញខ្លាំងកិច្ចសហប្រតិបត្តិការយោធា
(VOV)_នាព្រឹកថ្ងៃទី២៥ កុម្ភះ នៅទីស្នាក់ការក្រសួងការពារប្រទេស វៀតណាម នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិម៉ាឡេស៊ី
ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Dato’ Seri Hishammuddin Tun
Husein ដែលបានកំពុងបំពេញទស្សនកិច្ចនៅវៀតណាម ក្នុងរយៈ ពេល២ ថ្ងៃគឺថ្ងៃទី២៤ និងទី២៥កុម្ភះ។
|
វៀតណាម-ម៉ាឡេស៊ីជំរុញខ្លាំងកិច្ចសហប្រតិបត្តិការការពារជាតិ |
ថ្លែងមតិនៅទីនេះលោក រដ្ឋមន្ត្រី Phung Quang Thanh បានវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចលើកនេះរបស់គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ
ម៉ាឡេស៊ី និងអះអាងថា៖ដំណើរទស្សនកិច្ចលើកនេះនឹងរួមចំណែកពង្រឹងនិង
ពង្រីកទំនាក់ទំនងមិត្តភាព ទំនុកទុកចិត្តគ្នាទៅវិញទៅមក រវាងប្រជាជន និងកង
ទ័ពនៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានវាយតំលៃខ្ពស់ចំពោះរាល់លទ្ធផលក្នុង
កិច្ចសហប្រតិបត្តិយោធានាពេលកន្លងទៅ។នាពេលខាងមុខ ក្រសួងការពារជាតិ
នៃ ប្រទេសទាំងពីរវៀតណាម-ម៉ាឡេស៊ី នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើ
គ្រប់ វិស័យ ផ្លាស់ប្តូរគណៈប្រតិភូ កងទ័ពជើងទឹក កិច្ចសហប្រតិបត្តិការបណ្ដុះ
បណ្ដាល…លៗ៕