វៀតណាមយកចិត្តទុកដាក់ តាមដានដំណើរការពង្រីកសមាជិកភាពនៃក្រុម BRICS

(VOVWORLD) - ដូចជាប្រទេសជាច្រើនក្នុងពិភពលោកដែរ វៀតណាមមានការយកចិត្តទុកដាក់ តាមដានដំណើរការបើកទូលាយ សមាជិកភាពនៃក្រុម BRICS។ 

នារសៀលថ្ងៃទី ៩ ឧសភា ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ក្រសួងការបរទេសនៃទីក្រុងហាណូយ អញ្ជើញឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីលទ្ធភាពដែលវៀតណាមចូលរួមជាមួយក្រុមបណ្តាប្រទេសដែលមានសេដ្ឋកិច្ចលេចធ្លោជាងគេ BRICS ក្នុងឆ្នាំនេះ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Pham Thu Hang បានឲ្យដឹងថា៖ “វៀតណាមជាសមាជិកសកម្ម និងមានទំនួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ ក៏ដូចជាក្នុងការអនុវត្តគោលនយោបាយការបរទេសពហុភាគីនិយម ពិពិធកម្ម ឯករាជ្យ វៀតណាមតែងតែត្រៀមខ្លួនជាស្រេចដើម្បីចូលរួម និងរួមចំណែកយ៉ាងសកម្មនៅយន្តការ អង្គការ និងវេទិកាពហុភាគីលើសកលលោក និងតំបន់។ ដូចជាប្រទេសជាច្រើនក្នុងពិភពលោកដែរ វៀតណាមមានការយកចិត្តទុកដាក់ តាមដានដំណើរការបើកទូលាយ សមាជិកភាពនៃក្រុម BRICS” ។

វៀតណាមយកចិត្តទុកដាក់ តាមដានដំណើរការពង្រីកសមាជិកភាពនៃក្រុម BRICS - ảnh 1ទង់ជាតិនៃប្រទេសសមាជិក BRICS ។ រូបថត៖ AFP/TTXVN

សូមគូសបញ្ជាក់ថាBRICS ជាក្រុមសេដ្ឋកិច្ចរួមមានប្រទេសសមាជិក៖ ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្វ្រិកខាងត្បូង។ យោងតាមផែនការ ចាប់ពីដើមឆ្នាំនេះ BRICS នឹងទទួលយកសមាជិកថ្មីមួយចំនួន។ នៅក្នុងកិច្ចប្រជុំកំពូល BRICS លើកទី ១៥ ដែលបានប្រព្រឹត្តទៅកាលពីខែសីហាកន្លងទៅនៅអាហ្វ្រិកខាងត្បូង វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៧១ ទទួលបានការអញ្ជើញចូលរួមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ