វៀតណាមយកចិត្តទុកដាក់ការអភិវឌ្ឍទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយចិន

(VOVWORLD) -នារសៀលថ្ងៃទី១មេសានៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រ សួងការបរទេសវៀតណាម លោក  Pham Binh Minh បានអញ្ជើញទទួលជួបសន្ទ នាជាមួយសមាជិកក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ក្នុង ឱកាសមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមនិងចូលរួមកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការមហាអនុតំបន់ទន្លេមេគង្គលើកទី៦ (GMS 6)។

ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា បក្សនិងរដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងអភិវឌ្ឍន៍ទំនាក់ទំនងដៃគូ សហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយចិន។

វៀតណាមយកចិត្តទុកដាក់ការអភិវឌ្ឍទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយចិន - ảnh 1 ទិដ្ឋភាពនៃជំនួប (រូបថតៈHùng Cường/VOV)

       ស្តីពីបញ្ហាសមុទ្រខាងកើត លោក Pham Binh Minh បានស្នើរឲ្យភាគីទាំងពីរ ប្រតិបត្តិត្រឹមត្រូវនូវមនសិការរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ដោះស្រាយជម្លោះលើសមុទ្រខាងកើតដោយសន្តិវិធី សមស្របនឹងច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រ ជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ អនុវត្តន៍ពេញលេញប្រកបដោយប្រ សិទ្ធភាពនូវ “សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិ សម្រាប់ភាគីនានានៅសមុទ្រខាងកើត” (DOC) និងរួមសហការជាមួយប្រទេសអាស៊ាននានា ផ្លាស់ប្តូរខ្លឹមសារជាក់ស្តែងនៃក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រ ខាងកើត (COC)។ ជាពិសេស រក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត។

       រីឯសមាជិក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ក៏បានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋាភិបាលចិនជានិច្ចកាល យកចិត្តទុកដាក់លើការពង្រឹងនិងពង្រីកដោយឥតឈប់ឈរការអភិវឌ្ឍទំនាក់ទំនង ដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យចិន-វៀតណាម។

 បន្ទាប់ពីជំនួបនេះ ភាគីទាំងពីរបានជួបប្រាស្រ័យជាមួយអ្នកសារព័ត៌មាន ជូនដំណឹងអំពីលទ្ធផលនៃជំនួបសន្ទនានេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ