វៀតណាមយកចិត្តទុកដាក់ការអភិវឌ្ឍន៍ទំនាក់ទំនងដៃគូរលើគ្រប់ជ្រុងជ្រោយជាមួយដាណឺម៉ាក
|
វៀតណាមយកចិត្តទុកដាក់ការអភិវឌ្ឍន៍ទំនាក់ទំនងដៃគូរលើគ្រប់ជ្រុងជ្រោយជាមួយ ដាណឺម៉ាក |
(VOVworld)-នារសៀលថ្ងៃទី៥កញ្ញានៅទីក្រុងហាណូយ ក្នុងការជួបជាមួយឯកអគ្គរដ្ឋ
ទូតដាណឺម៉ាកប្រចាំនៅវៀតណាម Charlotte Laursen នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត
ណាមលោក Nguyen Xuan Phuc ជូនពរលោកស្រី Charlotte Laursen អញ្ជើញបាន តែង
តាំងជាឯកអគ្គរដ្ឋទូតដាណឺម៉ាក់ប្រចាំនៅវៀតណាម។ លោកNguyen Xuan Phuc អះ
អាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងដៃគូរ
លើគ្រប់ជ្រុងជ្រោយជាមួយដាណឺម៉ាក់។ លោកនាយករដ្ឋមន្ត្រីជឿជាក់ថា ខណៈដែល
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមជាមួយសហភាពអឺរ៉ុប (EU) បានចុះ
ហត្ថលេខាជាផ្លូវការនោះ នឹងបើកចេញឱកាសសហប្រតិបត្តិការថ្មីជាច្រើនសម្រាប់
សហគមន៍អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Charlotte Laursen បានឲ្យដឹងថា តាមគម្រោង នាខែ
តុលាខាងមុខ រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក់នឹងមកបំពេញទស្សនកិច្ចវៀតណាម
សំដៅជម្រុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ជា
ពិសេសគឺវិស័យពាណិជ្ជកម្ម៕