វៀតណាមយកចិត្តទុកដាក់ជាពិសេសចំពោះវិស័យកិច្ចការបរទេសប្រជាជន

(VOVWORLD) -  អញ្ជើញថ្លែងក្នុងជំនួបសំណេះសំណាលដើមនិទាឃរដូវជាមួយតំណាងអង្គទូត អង្គការក្រៅរដ្ឋា ភិបាលបរទេសនៅវៀតណាម នាល្ងាចថ្ងៃទី ២៥ ខែមករានោះ ឧបនាយករដ្ឋមន្ត្រីលោក  Trinh Dinh Dung បានអះអាងថា បក្សនិងរដ្ឋវៀតណាម ជានិច្ចកាល ផ្តោតការ យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចការបរទេសប្រជាជននិងតួនាទីរបស់អង្គការក្រៅរដ្ឋាភិបាល។

វៀតណាមយកចិត្តទុកដាក់ជាពិសេសចំពោះវិស័យកិច្ចការបរទេសប្រជាជន - ảnh 1 ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung អញ្ជើញសំណេះសំណាលជាមួយតំណាងចូលរួមក្នុងពិធី

ពិធីជួបសំណេះសំណាលដើមនិទាឃរដូវត្រូវបានរៀបចំឡើង ដោយសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាមរួមសហការជាមួយគណៈកម្មាធិការ ទទួលបន្ទុកកិច្ច ការបរទេសនៃអង្គការក្រៅរដ្ឋាភិបាលបរទេសរៀបចំឡើង នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូត ភារធារី តំណាងអង្គការអន្តរ ជាតិនិងអង្គការក្រៅរដ្ឋាភិបាលបរទេសប្រចាំនៅវៀតណាមផងដែរ។

ឧបនាយករដ្ឋមន្រ្តីបានអះអាងថា វៀតណាមមានបំណងរឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាអង្គការអន្តរជាតិ ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធិភាពនៃសកម្មភាពបស់អង្គការនានានៅវៀតណាម។ តាងនាមក្រុមអង្គទូតនៅទីក្រុងហាណូយ ប្រធានក្រុមអង្គទូតនិងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណ រដ្ឋវេណេហ្ស៊ុយអេឡាប្រចាំនៅវៀតណាម លោក  Jorge Rondon Uzcategui បានអបអរសាទរ ចំពោះរាល់សមិទ្ធផលដែលវៀតណាមទទួលបានក្នុងការកសាងនិងអភិ វឌ្ឍន៍ប្រទេសជាតិ។ វៀតណាមបន្តជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីទទួលឲ្យបានច្រើនថែមទៀតនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងគោលនយោបាយកិច្ចការបរទេស របស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ