វៀតណាមយកចិត្តទុកដាក់ជម្រុញទំនាក់ទំនងដៃគូលើគ្រប់វិស័យជាមួយអាមេរិក

វៀតណាមយកចិត្តទុកដាក់ជម្រុញទំនាក់ទំនងដៃគូលើគ្រប់វិស័យជាមួយអាមេរិក - ảnh 1
វៀតណាមយកចិត្តទុកដាក់ជម្រុញទំនាក់ទំនងដៃគូលើគ្រប់វិស័យជាមួយអាមេរិក

(VOVworld)-ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Pham Quang Vinh
 បានអញ្ជើញមានដំណើរទស្សនកិច្ចការងារនៅបណ្ឌិតសភានយោធាអាមេរិកនៅក្រុង
 ញូវយ៉ក តាមសេចក្តីអញ្ជើញរបស់បណ្ឌិតសភានិងក្រសួងការបរទេសអាមេរិក។​នៅ
 វិទ្យាស្ថាន លោក Pham Quang Vinh បានជួបធ្វើការជាមួយប្រធានបណ្ឌិតសភាឧត្តម
សេនីយ៍ឯក Robert Caslen និងមន្ត្រីជាច្រើនរូបទៀត ព្រមទាំងថ្លែងមតិចំពោះមុខគ្រូ
បង្រៀន សិក្ខាកាមដេប៉ាដឺម៉ង់អន្តរជាតិនិងសង្គមស្តីពីស្ថានភាពក្នុងតំបន់និងទំ​នាក់
ទំនងវៀតណាម-អាមេរិក។ នៅក្នុងបណ្តាជំនួបសន្ទនា លោក Pham Quang Vinh
បានវាយតម្លៃខ្ពស់នូវក្របខ័ណ្ឌដៃគូលើគ្រប់វិស័យដោយគោលការណ៍ទំនាក់ទំនង
សមភាព មានផលប្រយោជន៍រួម គោរពរបៀបរបបនយោបាយរបស់គ្នាទៅវិញទៅ
មក។​ លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា វៀតណាមយកចិត្តទុកដាក់និងរួម
ជាមួយរដ្ឋអំណាចថ្មីរបស់អាមេរិកជម្រុញទំនាក់ទំនងដៃគូលើគ្រប់វិស័យរវាងប្រ
ទេសទាំងពីរឲ្យមានការអភិវឌ្ឍន៍កាន់តែខ្លាំងថែមទៀត ទាំងក្នុងទំនាក់ទំនងទ្វេ
ភាគីក៏ដូចជាបញ្ហាក្នុងតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ