វៀតណាមយកចិត្តទុកដាក់ដល់ការអនុវត្តន៍ច្បាប់ស្តីអំពីកិច្ចការពារសត្វព្រៃ

វៀតណាមយកចិត្តទុកដាក់ដល់ការអនុវត្តន៍ច្បាប់ស្តីអំពីកិច្ចការពារសត្វព្រៃ - ảnh 1
វៀតណាមយកចិត្តទុកដាក់ដល់ការអនុវត្តន៍ច្បាប់
ស្តីអំពីកិច្ចការពារសត្វព្រៃ

 (VOVworld)-នាថ្ងៃទី២១តុលានៅទីក្រុងហាណូយ (វៀតណាម) ស្ថាប័នគ្រប់គ្រង
 CITES វៀតណាម (អនុសញ្ញាអន្តរជាតិ ស្តីអំពីការជួញដូរប្រភេទសត្វព្រៃ រុក្ខជាតិ
 ដែលជិតផុតពូជ) និងក្រសួងការបរទេសអាមេរិក បានរៀបចំ “សិក្ខាសាលា APEC ស្តីអំពីការកាត់បន្ថយតម្រូវការប្រើប្រាស់សត្វព្រៃដោយខុសច្បាប់” សំដៅចែក
 រំលែក ផ្លាស់ប្តូរចំណេះដឹង បទពិសេធន៍ និងនាំចេញរាល់ដំណោះស្រាយជាក់
 ស្តែង ឆ្ពោះទៅកសាងនិងអភិវឌ្ឍន៍ផែនការសកម្មភាពក្នុងការកាត់បន្ថយតម្រូវការ ប្រើប្រាស់សត្វព្រៃ។ ថ្លែងមតិនៅទីនេះ លោក Nguyen Ba Ngai អនុប្រធានអគ្គ
នាយកដ្ឋានរុក្ខកម្ម(ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម)បាន សង្កត់ធ្ងន់
ថា វៀតណាមមានការយកចិត្តទុកដាក់ដល់ការងារអនុវត្តន៍ច្បាប់ និង ផ្សព្វផ្សាយ
សំដៅកាត់បន្ថយការប្រើប្រាស់សត្វព្រៃខុសច្បាប់។ នាខែកុម្ភៈឆ្នាំ ២០១៤ នាយក
រដ្ឋមន្រ្តីរដ្ឋាភិបាល បានផ្សព្វផ្សាយសារាចរណ៍ពិសេស បញ្ជាណែ នាំគ្រប់ក្រសួង
ផ្នែក ត្រូវអនុវត្តន៍រាល់វិធានការបន្ទាន់ ដើម្បីដោះស្រាយបញ្ហា នេះ។ ការងារឃោ
សនាអំពីការកាត់បន្ថយការប្រើប្រាស់សត្វព្រៃក៏ត្រូវបានចាត់ទុក ជាសកម្មភាព
អាទិភាពក្នុងកម្មវិធីសកម្មភាពជាតិអំពីការត្រួតពិនិត្យការជួញដូដោយខុសច្បាប់
សត្វព្រៃគ្រប់ប្រភេទឆ្លងដែនពីឥឡូវដល់ឆ្នាំ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ