វៀតណាមយកចិត្តទុកដាក់ទំនាក់ទំនងជាមួយអេហ្ស៊ីប

(VOVworld)-នៅក្នុងពិធីជូនសារតាំងរបស់ប្រធានរដ្ឋ Truong Tan Sang ជូនប្រធា
នាធិបតីអេហ្ស៊ីប Abdel Fattah el-Sisi  នាថ្ងៃទី១៦ធ្នូ ឯកអគ្គរដ្ឋទូត Do Hoang Long
បានអះអាងថា បក្ស រដ្ឋនិងប្រជាជនវៀតណាមជានិច្ចកាលគោរព និងចាត់ទុក
អេហ្ស៊ីបជាដៃគូសំខាន់ជួរមុខរបស់វៀតណាមក្នុងតំបន់។ លោកឯក អគ្គរដ្ឋទូត
មានបំណងថា អេហ្ស៊ីបនឹងជួយឧបត្ថម្ភសម្រាប់ក្រសួងស្ថាប័ននៃប្រ ទេសទាំងពីរ
ដោយបានសហការគ្នាយ៉ាងស្អិតរមួត រួម​ចំណែកនាំទំនាក់ទំនងមិត្ត ភាពរវាងប្រ
ទេសទាំងពីរឲ្យបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ រីឯខ្លួនវិញ ប្រធានាធិបតី Abdel
Fattah el-Sisi បានជឿជាក់ថា ដំណើរទស្សនកិច្ចជាន់ខ្ពស់រវាងថ្នាក់ដឹកនាំ នៃប្រ
ទេសទាំងពីរ នឹងរួមចំណែកនាំទំនាក់ទំនងទ្វេភាគីឡើងកំពស់ថ្មី។ ប្រធានា ធិបតីអេហ្ស៊ីបក៏មានជំនឿជាក់ថា ក្នុងអាណត្តិរបស់ខ្លួន ឯកអគ្គរដ្ឋទូត Do
Hoang Long នឹងមានការរួមវិភាគទានសំខាន់ចូលក្នុងការបង្រឹងនិងពង្រីករួមទាំង អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀតនូវទំនាក់ទំនងកំពុងល្អប្រសើររវាងអេហ្ស៊ីបនិង
វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ