វៀតណាមយកចិត្តទុកដាក់បង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យជាមួយមីយ៉ាន់ម៉ា
|
វៀតណាមយកចិត្តទុកដាក់បង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ ជាមួយមីយ៉ាន់ម៉ា(TTXVN) |
(VOV)_ វៀតណាមយកចិត្តទុកដាក់ដល់ការបង្កើននិងបើកទូលាយទំនាក់ទំ
នងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យជាមួយមីយ៉ាន់ម៉ា។ នេះគឺជាការអះអាងរបស់អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong នៅក្នុងជំនួបសន្ទនាជាមួយលោក Thura U Shwe Mann ប្រធានរដ្ឋសភាមីយ៉ាន់ ម៉ានារសៀលថ្ងៃទី៦ កញ្ញា។ អគ្គលេខាបក្សមានគោលបំណងថា៖ភាគីទាំងពីរបន្ត
បើក ទូលាយនិងបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ទាំងនយោបាយ សេដ្ឋកិច្ច វប្បធម៌…លៗ។
រីឯ លោក Thura U Shwe Mann ប្រធានរដ្ឋសភាមីយ៉ាន់ម៉ា បានសម្ដែងនូវ
គោលបំណង៖ វៀតណាមនឹងបន្តជាដៃគូសំខាន់របស់មីយ៉ាន់ម៉ា ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ …លៗដើម្បីបង្កើនថែមទៀត ទំនាក់ទំនង សហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ៕