វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយចិន

(VOVWORLD) - នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ក្នុងជំនួបជាមួយ សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេស ចិនលោក Qin Gang នាថ្ងៃទី ២៥ មិថុនា នៅទីក្រុង ប៉េកាំង ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅចិនរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Pham Minh Chinh។

វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយចិន - ảnh 1រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ជួបជាមួយទីប្រឹក្សារដ្ឋ រដ្ឋមន្ត្រីការបរទេសចិន Qin Gang (រូបភាព៖ ក្រសួងការបរទេស)

រីឯខ្លួនវិញ សមាជិកក្រុមទីប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីការបរទេស Qin Gang បានអះអាងថា ចិនចាត់ទុកវៀតណាមជាទិសដៅអាទិភាពក្នុងទំនាក់ទំនងការទូតរបស់ចិន ក៏ដូចជាក្នុងទំនាក់ទំនងរបស់ចិនជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

រដ្ឋមន្ត្រីទាំងពីររូបបានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការជំរុញការជួបប្រាស្រ័យ និងទំនាក់ទំនងនៅគ្រប់កម្រិត; គាំទ្រក្រសួង ស្ថាប័ន និងមូលដ្ឋានសហការយ៉ាងស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការសំខាន់ៗលើគ្រប់វិស័យ ពង្រឹងការផ្លាស់ប្តូរមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ; បើកទូលាយកិច្ចសហប្រតិបត្តិការនៅវេទិកាពហុភាគី; ដោះស្រាយការខ្វែងគំនិតគ្នាឱ្យបានត្រឹមត្រូវ និងរួមគ្នារក្សាបរិយាកាសសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ភាគីទាំងពីរបានឯកភាព បន្តអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀង និងការយល់ឃើញរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្ស និងប្រទេសទាំងពីរ គ្រប់គ្រងការខ្វែងគំនិតគ្នាបានល្អ និងដោះស្រាយសមស្របរាល់បញ្ហានៅសមុទ្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ