វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងនិងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរួម ក្នុងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ
(VOVWORLD) - នារសៀលថ្ងៃទី១៩ សីហា (តាមម៉ោងអឺរ៉ុប) បានប្រារព្ធធ្វើឡើងកិច្ច ប្រជុំប្រធានរដ្ឋសភាពិភពលោកតាមប្រព័ន្ធវីដេអូ។ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមព្រឹត្តិការណ៍ នេះពីទីក្រុងហាណូយ។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងនៅកិច្ចពិភាក្សាស្ដីពីការជំរុញសកម្មភាពរបស់សភាក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។ (រូបថត៖ quochoi.vn) |
កិច្ចប្រជុំត្រូវបានរៀបចំឡើងដោយសហភាពអន្តរសភាពិភពលោក (IPU) អង្គការសហប្រជាជាតិ (អ.ស.ប) និងរដ្ឋសភាអូទ្រីស ចាប់ពីថ្ងៃទី១៩ ដល់ទី២០សីហា។
ប្រធានបទទូទៅនៃកិច្ចប្រជុំលើកនេះគឺ ការដឹកនាំរបស់សភាដើម្បី អនុវត្តលទ្ធិពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព នាំមកនូវសន្តិភាពនិង ការអភិវឌ្ឍដោយចីរភាពសម្រាប់ប្រជាជននិងពិភពលោក។
អញ្ជើញថ្លែងនៅកិច្ចពិភាក្សាស្ដីពីការជំរុញសកម្មភាពរបស់សភាក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុនោះ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានឲ្យដឹងថា ជាប្រទេសមួយក្នុងចំណោមប្រទេសដែល ងាយរងគ្រោះដោយការប្រែប្រួលអាកាសធាតុបំផុត វៀតណាមយកចិត្តទុក ដាក់យ៉ាងខ្លាំងហើយគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍ អន្តរជាតិសំដៅទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ ក្នុងប៉ុន្មានឆ្នាំកន្លង មក រដ្ឋសភាវៀតណាមជានិច្ចកាលរួមដំណើរជាមួយរដ្ឋាភិបាលក្នុងការ ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ តាមរយៈការបំពេញប្រព័ន្ធច្បាប់ស្ដីពី កិច្ចការពារបរិស្ថាន ក៏ដូចជាផ្ដល់អាទិភាពនិងប្រភពធនធានដល់ការអនុវត្ត កម្មវិធីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុនិងការអភិវឌ្ឍដោយចីរភាពផងដែរ។
ដើម្បីជំរុញយ៉ាងខ្លាំងក្លាថែមទៀតនូវសកម្មភាពរបស់សភាចំពោះស្ថានភាពបន្ទាន់នៃការប្រែប្រួលអាកាសធាតុ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានលើកសំណើមួយចំនួនយ៉ាងដូច្នេះថា៖
“ជំរុញការចេញផ្សាយគោលនយោបាយថ្មី រៀបចំរចនាសម្ព័ន្ធខឿន សេដ្ឋកិច្ចឡើងវិញតាមទិសដៅអភិវឌ្ឍប្រកបដោយចីរភាព អភិវឌ្ឍសេដ្ឋកិច្ច បៃតង សេដ្ឋកិច្ចវិលជុំ ដើម្បីកាត់បន្ថយផលអន្តរាយនៃការប្រែប្រួលអាកាស ធាតុទៅលើវិស័យនយោបាយ សេដ្ឋកិច្ចនិងសង្គម។ ទន្ទឹមនេះ ចេញផ្សាយ គោលនយោបាយសង្គមកិច្ចសំដៅធានាសន្តិសុខសង្គម ជនងាយរងគ្រោះ ជាពិសេសគឺនារី កុមារនិងអ្នកទទួលរងផលប៉ះពាល់ដោយបម្រែបម្រួល អាកាសធាតុ។ សភានៃបណ្ដាប្រទេសបន្តបែងចែកប្រភពធនធានឲ្យបាន សមស្រប បង្កើនការឃ្លាំមើលនិងដាក់ឲ្យដំណើរការសកម្មភាពទប់ទល់នឹង បម្រែបម្រួលអាកាសធាតុ។ ក្រៅពីនោះ ស្នើឲ្យអង្គការអន្តរជាតិនិងប្រទេស អភិវឌ្ឍនានាបង្កើនការជួយឧបត្ថម្ភដល់ប្រទេសកំពុងអភិវឌ្ឍ ក្នុងការអនុវត្ត ដំណោះស្រាយទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ជាពិសេសគឺនៅពេល ដែលជម្ងឺ Covid-19 នៅតែមានការវិវត្តន៍យ៉ាងស្មុគស្មាញ”៕