វៀតណាមយកចិត្តទុកដាក់លើការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាមួយ Ruanda

(VOVWORLD) - នាថ្ងៃទី៧ខែសីហា ឧបនាយករដ្ឋមន្ត្រីវៀតណាមនិងជារដ្ឋមន្ត្រីការបរទេស វៀតណាមលោក Pham Binh Minh បានអញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រី ការបរទេស សហប្រតិបត្តិការ និងសហគមន៍អាហ្វ្រិកខាងកើត នៃសាធារណរដ្ឋ Ruanda លោកស្រី  Louise Mushikiwabo ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅ វៀតណាម។
វៀតណាមយកចិត្តទុកដាក់លើការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាមួយ Ruanda - ảnh 1  ឧបនាយករដ្ឋមន្ត្រីវៀតណាមនិងជារដ្ឋមន្ត្រីការបរទេស វៀតណាមលោក Pham Binh Minh បានអញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសសហប្រតិបត្តិការ និងសហគមន៍អាហ្វ្រិកខាងកើត នៃសាធារណរដ្ឋ Ruanda លោកស្រី  Louise Mushikiwabo

លោក Pham Binh Minh បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ លើការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាមួយ Ruanda ដែលជាដៃគូមាន ពោរពេញទៅដោយសក្តានុភាពរបស់វៀតណាមនៅតំបន់អាហ្វ្រិកខាងកើត។ រីឯខ្លួនវិញ លោកស្រី  Louise Mushikiwabo មានគោលបំណងចង់ឲ្យវៀតណាម ជួយឧបត្ថម្ភ Ruanda ក្នុងវិស័យកសិកម្ម រ៉ែ ទូរគមនាគមន៍ ហើយស្វាគមន៍ សហគ្រាសវៀតណាមមកស្រាវជ្រាវទីផ្សារ Ruanda ដើម្បីបង្កើតទំនាក់ទំនង ជួញដូរនិងវិនិយោគផងដែរ។

ភាគីទាំងពីរក៏ឯកភាពបន្តបង្កើនការផ្លាស់ប្តូរសហការគ្នានៅវេទិកាពហុភាគីដូចជា នៅអង្គការសហប្រជាជាតិ អង្គការភាសាបារាំងជាដើម។ ភាគីទាំងពីរអះអាងនឹង គាំទ្រការដោះស្រាយរាល់ជម្លោះ ក្នុងនោះមានបញ្ហាសមុទ្រខាងកើត ដោយ សន្តិវិធី និងគោរពរាល់ដំណើរការការទូត និងគតិយុត្តិ ដែលមិនប្រើប្រាស់អំពើ ហិង្សាឬការគំរាមកំហែងប្រើអំពើហិង្សា ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមាន សន្ធិសញ្ញាអង្គការសហ ប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ (UNCLOS 1982)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ