វៀតណាម​យក​ឈ្នះលើ​ក្រុម​មីយ៉ាន់ម៉ា ៣-០ ដណ្ដើម​​ឋានៈ​កំពូលតារាង​ក្នុង​​ពូល B នៅ AFF Cup ២០២២

(VOVWORLD) - កាលពីថ្ងៃទី ៣ ខែមករា នៅពហុកីឡដ្ឋានជាតិ My Dinh ទីក្រុងហាណូយ បានប្រព្រឹត្តិទៅការប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម និងក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ក្នុងវគ្គចែកពូលនៃពានរង្វាន់ AFF Cup ២០២២។ 
វៀតណាម​យក​ឈ្នះលើ​ក្រុម​មីយ៉ាន់ម៉ា ៣-០ ដណ្ដើម​​ឋានៈ​កំពូលតារាង​ក្នុង​​ពូល B នៅ AFF Cup ២០២២ - ảnh 1រូបថត៖ TTXVN

ប្រធានរដ្ឋ លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញចូលរួមអបអរសាទរការប្រកួតបើកឈាកឆ្នាំថ្មីរបស់ក្រុមជម្រើសជាតិវៀតណាម។

បន្ទាប់ពីការប្រកួតនោះ ក្រុមវៀតណាមបានយកឈ្នះក្នុងលទ្ធផល៣–០។ជាមួយនឹងជ័យជម្នះនេះ ក្រុមវៀតណាមទទួលបាន៣ពិន្ទុបន្ថែមទៀត ឈរកំពូលតារាងនៅក្នុងពូល B ដោយមានពិន្ទុសរុបគឺ ១០ពិន្ទុ។ ក្រោយយកឈ្នះលើក្រុមមីយ៉ាន់ម៉ា ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមបានទៅកាន់ទីក្រុងហ្សាកាតា (ឥណ្ឌូនេស៊ី) ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតវគ្គ៨ក្រុមចុងក្រោយ ជាមួយក្រុមឥណ្ឌូនេស៊ី ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៦ ខែមករា។

ប្រព្រឹត្តិទៅក្នុងពេលតែមួយនោះ ក្រុមបាល់ទាត់ម៉ាឡេស៊ីបានយកឈ្នះលើក្រុមសិង្ហបុរីក្នុងលទ្ធផល ៤-១។ ម៉ាឡេស៊ីបានឈានចូលដល់វគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ AFF Cup ជាប់ចំណាត់ថ្នាក់លេខ២ក្នុងពូល B ហើយនឹងជួយជាមួយក្រុមថៃ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ