វៀតណាមរកឃើញករណីឆ្លង COVID-19 ថ្មីចំនួន ៦ នាក់បន្ថែម
(VOVWORLD) - ករណីថ្មីចំនួនបីក្នុងចំណោមករណីទាំង ៦ នេះ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកភ្លាម បន្ទាប់ពីបានចូលមកវៀត ណាម។
នាព្រឹកថ្ងៃទី ២៨ ខែមិនា វៀតណាមបានរកឃើញ ករណីឆ្លង COVID-19 ថ្មីចំនួន ៦ នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លង COVID-19 សរុបឡើងដល់ ១៦៩ នាក់ នៅវៀត ណាម។ ករណីថ្មីចំនួនបីក្នុងចំណោមករណីទាំង ៦ នេះ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកភ្លាមបន្ទាប់ពីបានចូលមកវៀត ណាម។ ចំណែកឯករណីចំនួន ៣ ទៀត គឺបានធ្វើដំណើរទៅកាន់ទីតាំងជាច្រើនដូចជាទីក្រុងហាណូយ Ha Giang Hue និង Hoi An មុនពេលរកឃើញថាវិជ្ជមាន SARS-CoV-2៕