វៀតណាមរកឃើញករណីឆ្លងកូវីដ ១៩ ថ្មីចំនួន ៩១ ករណីទៀត
(VOVWORLD) - គិតត្រឹមម៉ោង ៦ យប់ថ្ងៃទី ២៨ មករា វៀតណាមរកឃើញករណីឆ្លងកូវីដ ១៩ ថ្មីចំនួន ៩១ ករណី។
ក្នុងនោះ ៨១ ករណីដែលឆ្លងក្នុងសហគមន៍, ៧ ករណីទៀតជាករណីនាំចូល ដែលត្រូវបានដាក់នៅដាច់ដោយឡែកនៅមន្ទីរពេទ្យយោធា Cu Chi និងមន្ទីរពេទ្យសួត Da Nang។ យោងតាមរបាយការណ៍របស់អនុគណៈកម្មការព្យាបាល នៃគណៈកម្មាធិការជាតិដឹកនាំការបង្ការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ថា គិតត្រឹមម៉ោង ៦ យប់ថ្ងៃទី ២៨ ខែមករានេះ វៀតណាមមានករណីជាសះស្បើយវិញពីកូវីដ ១៩ សរុប ១.៤៣០ នាក់ និងស្លាប់ ៣៥នាក់៕