វៀតណាមរកឃើញករណីឆ្លងកូវីដ-១៩ចំនួនជាង៧៤០០ករណី

(VOVWORLD) - ក្នុងថ្ងៃទី៦ វិច្ឆិកា មានអ្នកជម្ងឺកូវីដ-១៩ចំនួន១.៧៥៤ នាក់បន្ថែមទៀតត្រូវបានប្រកាសបានជាសះស្បើយ។ 

គិតចាប់ពីម៉ោង៤ល្ងាចថ្ងៃទី៥ដល់ម៉ោង៤ល្ងាចថ្ងៃទី៦ ខែវិច្ឆិកា វៀតណាមបានរកឃើញករណីឆ្លង កូវីដ-១៩ចំនួន៧.៤៩១ករណី ក្នុងនោះករណីនាំចូលចំនួន១១ករណីនិងករណីក្នុងប្រទេសចំនួន៧.៤៨០ ករណីនៅតាមខេត្តក្រុងចំនួន៥៥។ គិតរហូតមកដល់ពេលនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩សរុបចំនួន៩៦១.០៣៨ករណី ឈរចំណាត់ថ្នាក់ទី៣៨ក្នុងចំណោមប្រទេសនិងតំបន់ដែនដីចំនួន២២៣។ បើគិតតាមអត្រាចំនួនករណីឆ្លងលើប្រជាជនចំនួន១លាននាក់ វៀតណាមឈរចំណាត់ថ្នាក់ទី១៥១។

ក្នុងថ្ងៃទី៦ វិច្ឆិកា មានអ្នកជម្ងឺកូវីដ-១៩ចំនួន១.៧៥៤នាក់បន្ថែមទៀតត្រូវបានប្រកាសបានជាសះស្បើយ។ គិតត្រឹមពេលនេះ ចំនួនករណីបានជាសះស្បើយសរុបមាន៨៣៩.១០១ករណី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ