វៀតណាមរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួនជាង១១ពាន់នាក់

(VOVWORLD) - ក្រសួងសុខាភិបាលឲ្យដឹងថា គិតដល់ថ្ងៃទី២៣ ខែវិច្ឆិកា លើទូទាំងប្រទេសមានខេត្ត ក្រុងចំនួន២៥បានចាក់វ៉ាក់សាំងការពារ កូវីដ-១៩ជូនកុមារមានអាយុពី១២ដល់១៧ឆ្នាំ ក្នុងបរិមាណវ៉ាក់សាំងសរុបចំនួនជាង២លានដូស។

គិតចាប់តាំងពីម៉ោង៤ល្ងាចថ្ងៃទី២២ដល់ម៉ោង៤ល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា វៀតណាមបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន១១.១៣២នាក់ ក្នុងនោះករណីនាំចូលចំនួន៦នាក់។ គិតត្រឹមពេលនេះ វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ-១៩សរុបចំនួន១.១៤៣.៩៦៧នាក់។

នៅថ្ងៃដដែល មានអ្នកជម្ងឺចំនួន១.០៣៤នាក់បន្ថែមទៀតត្រូវបានប្រកាសជាសះស្បើយ ខណៈដែលមានករណីស្លាប់ចំនួន១៦៧នាក់។

ក្រសួងសុខាភិបាលឲ្យដឹងថា គិតដល់ថ្ងៃទី២៣ ខែវិច្ឆិកា លើទូទាំងប្រទេសមានខេត្ត ក្រុងចំនួន២៥ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ជូនកុមារមានអាយុពី១២ដល់១៧ឆ្នាំ ក្នុងបរិមាណវ៉ាក់សាំងសរុបចំនួនជាង២លានដូស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ