វៀតណាមរកឃើញករណីឆ្លងជំងឺ COVID-19 ចំនួន ៣ នាក់បន្ថែមទៀត

(VOVWORLD) - គិតត្រឹមម៉ោង ១២ ថ្ងៃទី ២៥ ខែកក្កដា វៀតណាមបាន មរកឃើញករណីឆ្លងជំងឺ COVID-19 ចំនួន ៣ នាក់បន្ថែមទៀតដែលនាំឲ្យករណីឆ្លងជំងឺសរុបនៅវៀតណាមឡើងដល់ ៤១៦ នាក់។
វៀតណាមរកឃើញករណីឆ្លងជំងឺ COVID-19 ចំនួន ៣ នាក់បន្ថែមទៀត - ảnh 1 រូបថត៖ ក្រសួងសុខាភិបាល

ជាក់ស្ដែង ក្នុងចំណោមករណីទាំង ៣ នាក់ គឺមានករណីនាំចូលចំនួន ២ នាក់ ដែលត្រូវបានធ្វើចត្តាឡីស័កនៅពេលឆ្លងចូលប្រទេសវៀតណាមភ្លាមៗ។

ចំណែកករណីទី ៣ (អ្នកជំងឺទី ៤១៦) ភេទប្រុស ដែលមានអាយុ ៥៧ ឆ្នាំ រស់នៅខ័ណ្ឌ Lien Chieu ទីក្រុង Dang Nang ។ ដូច្នេះ ក្រោយរយៈពេល ជិត ១០០ ថ្ងៃជាប់ៗគ្នា វៀតណាមបានរកឃើញករណីឆ្លងជំងឺដំបូងក្នុងសហគមន៍។ នាបច្ចុប្បន្នមានអ្នកជំងឺចំនួន ៣៦៣/៤១៦ នាក់ ត្រូវបានព្យាបាលជាសះស្បើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ