វៀតណាមរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួនមួយនាក់ទៀត ក្នុងសហគមន៍នៅខេត្ត Hai Duong
(VOVWORLD) - នាបច្ចុប្បន្ននេះ វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១៨៥១ នាក់ ក្នុងនោះមានអ្នកជំងឺចំនួន ១៤៦០ នាក់ត្រូវបានព្យាបាលជាសះស្បើយ ហើយមានអ្នកជំងឺចំនួន ៣៥ នាក់ត្រូវស្លាប់។
បុគ្គលិកពេទ្យទទួលបន្ទុកបានយកសំណាកសម្រាប់ធ្វើតេស្ត (រូបថត៖ ក្រសួងសុខាភិបាល) |
គិតត្រឹមម៉ោង ១៨ ថ្ងៃទី ១ ខែកុម្ភៈ ដល់ម៉ោង ៦ ថ្ងៃទី ២ ខែកុម្ភ វៀត ណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួនមួយនាក់ទៀតក្នុងសហ គមន៍។ នេះគឺជាអ្នកជំងឺទី ១៨៥១ (ភេទប្រុស អាយុ ៤៤ ឆ្នាំ ដែលមានអាស័យដ្ឋាននៅទីរួមស្រុក Lai Cach ស្រុក Cam Giang ខេត្ត Hai Duong) ។
សូមបញ្ជាក់ដែរថា នាបច្ចុប្បន្ននេះ វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១៨៥១ នាក់ ក្នុងនោះមានអ្នកជំងឺចំនួន ១៤៦០ នាក់ត្រូវបានព្យាបាលជាសះស្បើយ ហើយមានអ្នកជំងឺចំនួន ៣៥ នាក់ត្រូវស្លាប់ផងដែរ៕