វៀតណាមរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៣ ករណីទៀតនៅខេត្ត Hai Duong

(VOVWORLD) -  នាព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ វៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៣ ករណីទៀត។
វៀតណាមរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៣ ករណីទៀតនៅខេត្ត Hai Duong - ảnh 1បាញ់ថ្នាំសម្លាប់មេរោគនៅហ្នឹងកន្លែងធ្វើតេស្តជំងឺកូវីដ-១៩ (រូបថត៖ VNA)

ករណីឆ្លងជំងឺថ្មីទាំងនេះ ដែលត្រូវបានកត់ត្រាមានលេខរៀងចាប់ពី ២៣៩៣ ដល់ ២៣៩៥ ដែលជាករណីឆ្លង F1 ទាក់ទងនឹងតំបន់ផ្ទុះជំងឺនេះនៅឃុំ Kim Lien ស្រុក Kim Thanh - ជាតំបន់ផ្ទុះជំងឺកូវីដ១៩ទី ៦ នៅខេត្ត Hai Duong ហើយករណីឆ្លងជំងឺទាំងនេះត្រូវបានដាក់នៅដាច់ដោយឡែកយ៉ាងម៉ឹងម៉ាត់ផងដែរ។

នាបច្ចុប្បន្ននេះ ប្រទេសវៀតណាមមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២.៣៩៥ នាក់ និងបានព្យាបាលជាសះស្បើយជូនអ្នកជម្ងឺចំនួន ១.៧១៧ នាក់ ហើយមានអ្នកស្លាប់ចំនួន ៣៥ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ