វៀតណាមរកឃើញអ្នកឆ្លងមេរោគ Covid-19 មួយចំនួនទៀត
(VOVWORLD) - គិតត្រឹមថ្ងៃទី ២ ខែមេសា វៀតណាមបានកត់ត្រានូវករណីអ្នកឆ្លងជំងឺ Covid-19 ចំនួន ១០ ករណីទៀត ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ Covid-19 នៅវៀតណាម កើនដល់ ២២២ នាក់។
វៀតណាមរកឃើញអ្នកឆ្លងមេរោគ Covid-19 មួយចំនួនទៀត |
ក្នុងនោះ អ្នកជំងឺ ២ នាក់ ជានិយោជិក របស់ក្រុមហ៊ុនចំកាត់ Truong Sinh ដែលជាអ្នកផ្តល់សេវាសម្រាប់មន្ទីរពេទ្យ Bach Mai។ អ្នកជំងឺ ១ នាក់ទៀត ដែលចូលពិនិត្យជំងឺនៅមន្ទីរពេទ្យ Bach Mai។ ករណីមួយទៀតជាសាច់ញាត្ត ទៅមើលថែអ្នកជំងឺនៅមន្ទីរពេទ្យ Bach Mai និងជនជាតិ វៀត ណាម ៦ នាក់ដែលត្រឡប់មក ពីបរទេស ដែលត្រូវបានដាក់នៅដាច់ដោយឡែក ភ្លាមៗ បន្ទាប់ពីបានចូលមក វៀត ណាម ហើយមិនមានហានិភ័យនៃការរាលដាលនៅក្នុងសហគមន៍នោះទេ។ បច្ចុប្បន្ន អ្នកជំងឺទាំងនោះ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ទទួលការព្យាបាលដោយមានសុខភាពស្ថេរភាព។
មុននោះ នាថ្ងៃទី ១ ខែមេសា អ្នកឆ្លងជំងឺ Covid-19 ចំនួន ៦ នាក់ទៀតនៅវៀតណាម ត្រូវបានប្រកាសថាបានជាសះស្បើយ ដែលធ្វើអោយចំនួនសរុបនៃករណីព្យាបាលជាសះស្បើយនៅ វៀតណាមកើនដល់ ៦៣ នាក់។ ករណីទាំង ៦ ដែលត្រូវបានព្យាបាលជាសះស្បើយគឺសុទ្ធតែជន ជាតិវៀតណាម។ អ្នកទាំងនេះនឹងបន្តដាក់ឲ្យនៅដាច់ដោយឡែកនិងតាមដានសុខភាពក្នុងរយៈពេល ១៤ ថ្ងៃទៀត៕