វៀតណាមរក្សានិងអភិវឌ្ឍន៍ទំនាក់ទំនងប្រពៃណី

វៀតណាមរក្សានិងអភិវឌ្ឍន៍ទំនាក់ទំនងប្រពៃណី - ảnh 1
អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong​ (ខាងស្ដាំ) និងប្រធានរដ្ឋសភាបង់ក្លេដែសលោកស្រី Charin Charmin Chaudhury (រូបថត៖TTXVN)

(VOVworld) - នៅខាងក្រៅសម័យប្រជុំមហាសន្និបាតសហភាពអន្តរសភា
(IPU) លើកទី១៣៦នៅរដ្ឋធានី Dhaka ប្រទេសបង់ក្លេដែសនោះ នាថ្ងៃទី៣ មេសា
 អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong បានជួបចរចារទ្វេភាគី
ជាមួយប្រធានរដ្ឋសភាប្រទេសម្ចាស់ផ្ទះលោកស្រី Sharin Sharmin Chaudhury ប្រធាន
រដ្ឋសភា Fiji លោក​ស្រី Jiko Luveni និងប្រធានរដ្ឋសភា Gruzia លោក Irakli
Kobakhidze។
នៅជំនួបជាមួយប្រធានរដ្ឋសភាបង់ក្លេដែសលោកស្រី Sharin Sharmin
Chaudhury អនុប្រធានរដ្ឋសភាលោកស្រី Tong Thi Phong សង្កត់ធ្ងន់ថា​វៀតណាម
គោរព និងមានគោលបំណងអភិវឌ្ឍន៍ថែមទៀតទំនាក់ទំនងមិត្តភាពប្រពៃណីនិង
កិច្ចសហប្រតិបតិ្តការល្អប្រសើរជាមួយបង់ក្លេដែស ព្រមទាំងស្នើឲ្យភាគីទាំងពីរ
បន្តបង្កើនកិច្ចសហប្រតិបតិ្តការ គាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិ
សេសនៅក្នុងក្របខ័ណ្ឌអ.ស.ប។
វៀតណាមរក្សានិងអភិវឌ្ឍន៍ទំនាក់ទំនងប្រពៃណី - ảnh 2
ទិដ្ឋភាពនៃជំនួបចរចារជាមួយប្រធានរដ្ឋសភា Fiji លោកស្រី Jiko Luveni (រូបថត៖TTXVN)

នៅក្នុងជំនួបជាមួយប្រធានរដ្ឋសភា Fiji លោកស្រី Jiko Luveni អនុប្រធាន
រដ្ឋសភា លោកស្រី Tong Thi Phong បានឲ្យដឹងថា នាពេលខាងមុខនេះ វៀតណាម
ត្រៀម ខ្លួនជាស្រេចចែករំលែកបទពិសោធន៍ ជួយឧបត្ថម្ភការបណ្ដុះបណ្ដាលឬ
បញ្ជូនអ្នក ជំនាញការទៅកាន់ Fiji ដើម្បីបង្រៀន ណែនាំខាងបច្ចេកទេសក្នុង
វិស័យដែល វៀតណាមមានសមត្ថភាពដូចជាកសិកម្ម ធានាសន្តិសុខស្បៀង
អាហារ កសាង ហេដ្ឋារចនាសម្ព័ន្ធនិងសុខាភិបាលជាដើម។
ផ្លាស់ប្ដូរមិតជាមួយប្រធានរដ្ឋសភា Gruzia លោក Irakli Kobakhidze អនុ
ប្រធានរដ្ឋសភាលោកស្រី Tong Thi Phong មានគោលបំណងអភិវឌ្ឍន៍ទំនាក់ទំនង
សហ ប្រតិបតិ្តការលើគ្រប់វិស័យជាមួយ Gruzia ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច
ទេស ចរណ៍ វប្បធម៌និងអប់រំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ