វៀតណាមរក្សាភាពទាក់ទាញរបស់ខ្លួនចំពោះអ្នកវិនិយោគបរទេស
(VOVWORLD) - អង្គការអន្តរជាតិ ធុរកិច្ចបរទេសនិងសារព័ត៌មានអន្តរជាតិជាច្រើនបានបញ្ចេញមតិជាវិជ្ជមាន ក៏ដូចជាការព្យាករណ៍សុទិដ្ឋិនិយមអំពីល្បឿននៃការស្តារនិងកំណើនសេដ្ឋកិច្ចរបស់វៀតណាម។
ជំងឺរាតត្បាតកូវីដ ១៩ បានបង្កផលប៉ះពាល់អវិជ្ជមានជាច្រើនលើសេដ្ឋកិច្ចវៀតណាមនាពេលកន្លងមក ប៉ុន្តែ ផ្ទាំងរូបភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងរយៈពេល ១១ ខែនៃឆ្នាំ ២០២១ នៅតែមានការផ្លាស់ប្តូរជាវិជ្ជមានជាច្រើន ជាពិសេស បន្ទាប់ពីរយៈពេលជិតពីរខែនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១២៨ របស់រដ្ឋាភិបាលស្តីពីការសម្របខ្លួនប្រកបដោយសុវត្ថិភាព មានភាពបត់បែននិងការគ្រប់គ្រងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព។ អង្គការអន្តរជាតិ ធុរកិច្ចបរទេសនិងសារព័ត៌មានអន្តរជាតិជាច្រើនបានបញ្ចេញមតិជាវិជ្ជមាន ក៏ដូចជាការព្យាករណ៍សុទិដ្ឋិនិយមអំពីល្បឿននៃការស្តារនិងកំណើនសេដ្ឋកិច្ចរបស់វៀតណាម។
យោងតាមការស្ទង់មតិនាពេលថ្មីៗនេះ អនុវត្តន៍ដោយសភាពាណិជ្ជកម្មអាមេរិកនៅវៀតណាមបានបង្ហាញថា សហគ្រាសជិត ៨០% ក្នុងចំណោមសហគ្រាសជាង ២.៥៥០ ពេលត្រូវបានសួរ សុទ្ធតែវាយតម្លៃជាវិជ្ជមានអំពីទស្សនវិស័យរយៈពេលមធ្យម និងរយៈពេលវែងរបស់សហគ្រាសនៅវៀតណាម។
ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព អតិផរណាទាប សមតុល្យសំខាន់ៗ ត្រូវបានធានា ការស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សនៃទំហំពាណិជ្ជកម្មនាំចូល-នាំចេញក៏ជាមូលដ្ឋានដើម្បី ធនាគារ Standard Chartered ធ្វើការព្យាករណ៍អំពីទំហំពាណិជ្ជកម្មនាំចេញសរុបរបស់វៀតណាមអាចសម្រេចបាននូវអត្រាកំណើនប្រចាំឆ្នាំជាមធ្យមលើសពី ៧% និងឈានដល់សម្រេចបានជាង ៥៣៥ ពាន់លានដុល្លារនៅឆ្នាំ ២០៣០។
សម្រាប់គេហទំព័រសារព័ត៌មាន Le reporter របស់ប្រទេសម៉ារ៉ុក ក៏បានដកស្រង់ទិន្នន័យក្នុងរយៈពេល ១១ ខែកន្លងមកនេះ វៀតណាមបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសជាង ២៦ពាន់លានដុល្លារ ហើយបានវាយតម្លៃថា វៀតណាមនៅតែជាគោលដៅទាក់ទាញសម្រាប់វិនិយោគិនបរទេស ថ្វីត្បិតតែជំងឺរាតត្បាតកូវីដ ១៩ នៅមានការវិវឌ្ឍយ៉ាងស្មុគស្មាញកដ៏ដោយ៕