វៀតណាមរឹតបន្តឹងការគ្រប់គ្រងដើម្បីការឆ្លងដែនចេញទៅបរតេសដោយខុសច្បាប់
(VOVWORLD) - ស្ថានទូតវៀតណាមប្រចាំនៅចក្រភពអង់គ្លេសកំពុងសហការជាមួយប៉ូលីសដើម្បីស្វែងយល់អំពីសញ្ជាតិរបស់ជនរងគ្រោះ។
តំណាងរដ្ឋសភាខេត្ត Nghe An លោក Nguyen Dac Vinh |
នាព្រឹកថ្ងៃទី ២៨ ខែតុលា នៅខាងក្រៅរបៀងសម័យប្រជុំ តំណាងរដ្ឋសភាបានផ្លាស់ប្តូរយោបល់ ដោយបង្ហាញការចាប់អារម្មណ៍ពិសេសចំពោះករណីប៉ូលីសអង់គ្លេសបានរកឃើញសាកសពចំនួន ៣៩ នាក់នៅតំបន់ឧស្សាហកម្ម Waterglade ខ័ណ្ឌ Essex ទីក្រុងឡុងដ៍ ហើយស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចរឹតបន្តឹងការគ្រប់គ្រងដើម្បីទប់ស្កាត់សកម្មភាពឆ្លងដែនចេញទៅបរទេសដោយខុសច្បាប់ផងដែរ។
ទាក់ទិននឹងករណីសាកសពចំនួន ៣៩ ត្រូវបានគេរកឃើញនៅក្នុងរថយន្តកុងតឺន័រមួយនៅចក្រភពអង់គ្លេស ដោយសង្ស័យថាមានជនជាតិវៀតណាមតំណាងរដ្ឋសភាខេត្ត Nghe An លោក Nguyen Dac Vinh បានមានប្រសាសន៍ថា ខេត្ត Nghe An កំពុងបង្កើនជួយឧបត្ថម្ភដល់ប្រជាជនអាចទាក់ទងនិងផ្ទៀងផ្ទាត់ព័ត៌មាន។
មុននេះស្ថានទូតវៀតណាមប្រចាំនៅចក្រភពអង់គ្លេសបានឲ្យដឹងថានាថ្ងៃទី ២៣ ខែតុលា ប៉ូលីសអង់គ្លេសបានរកឃើញសាកសព ៣៩ នាក់នៅខាងក្នុងរថយន្តកុងតឺន័រមួយនៅតំបន់ឧស្សាហកម្ម Waterglade ខ័ណ្ឌ Essex ទីក្រុងឡុង។ ក្នុងពេលជាមួយគ្នានេះដែរ ក្រុមគ្រួសារជាច្រើននៅខេត្ត Ha Tinh និង Nghe An ក៏បានរាយការណ៍អំពីសាច់ញាតិរបស់គេដែលបានបាត់ខ្លួននៅចក្រភពអង់គ្លេសដោយបារម្ភថាពួកគេអាចជាជនរងគ្រោះនៅក្នុងឧប្បត្តិហេតុនេះ។ ស្ថានទូតវៀតណាមប្រចាំនៅចក្រភពអង់គ្លេសកំពុងធ្វើការជាមួយប៉ូលីសដើម្បីស្វែងរកសញ្ជាតិរបស់ជនរង គ្រោះទាំងនេះផងដែរ៕