វៀតណាមរៀនសូត្រអន្តរជាតិដើម្បីគ្រប់គ្រងកាកសំណល់រឹង
(VOVWORLD) - បរិមាណកាកសំណល់រឹងក្នុងទីក្រុងនាឆ្នាំ២០១៥របស់ វៀតណាម បានកើន ១,៦ដងបើប្រៀបធៀបនឹងឆ្នាំ២០១០ ហើយតាមការព្យាករណ៍ថា នាឆ្នាំ២០២០ នឹងកើន២,៣៧ដងនិងនាឆ្នាំ២០២៥នឹងកើន ៣,២ដងបើប្រៀបធៀបនឹងឆ្នាំ២០១០។
ទិដ្ឋភាពនៅសិក្ខាសាលាអន្តរជាតិក្រោមប្រធានបទ “ការគ្រប់គ្រងកាកសំណល់រឹងក្នុងទីក្រុងដើម្បីបំពេញតម្រូវការអភិវឌ្ឍសេដ្ឋកិច្ចវិលជុំ” (រូបថត៖ baotainguyenmoitruong.vn) |
ដោយល្បឿននាបច្ចុប្បន្ននេះ គឺដល់ឆ្នាំ២០២៥ ប្រជាជនវៀតណាមម្នាក់ៗនឹង បញ្ចេញចោលសំរាមចំនួន១,៦គីឡូក្នុងមួយថ្ងៃ។ នេះជាការព្រមានដែលត្រូវបាន បណ្ដាអ្នកជំនាញលើកឡើងនៅសិក្ខាសាលាអន្តរជាតិក្រោមប្រធានបទ “ការគ្រប់គ្រងកាកសំណល់រឹងក្នុងទីក្រុងដើម្បីបំពេញតម្រូវការអភិវឌ្ឍសេដ្ឋកិច្ចវិលជុំ” ដែលបានរៀបចំឡើងដោយក្រសួងធនធាននិងបរិស្ថានវៀតណាមកាលពីថ្ងៃទី ១៤ ខែសីហានៅរដ្ឋធានីហាណូយ។
របាយការណ៍ស្ដីពីស្ថានភាពបរិស្ថានជាតិនាបច្ចុប្បន្នបានសរអោយឃើញថា បរិមាណកាកសំណល់រឹងនៅក្នុងទីក្រុងនានារបស់វៀតណាមកំពុងកើនជាមធ្យមពី១០ទៅ១៦%ក្នុងមួយឆ្នាំ។ ដើម្បីការងារគ្រប់គ្រងកាកសំណល់រឹងក្នុងទីក្រុង សម្រេចបានប្រសិទ្ធភាពខ្ពស់នោះ គឺវៀតណាមត្រូវការរៀនសូត្របទពិសោធន៍ អន្តរជាតិ អនុវត្តវិធីសាស្ត្រ ឧបករណ៍គ្រប់គ្រងជឿនលឿនលើពិភពលោក ក៏ដូច ជាស្វែងយល់និងអនុវត្តបច្ចេកវិទ្យាជួរមុខក្នុងការដោះស្រាយកាកសំណល់រឹងក្នុងទីក្រុងផងដែរ។ អនុរដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថានវៀតណាមលោក Vo Tuan Nhan បានចាត់ទុកថា៖
“វៀតណាមកំពុងស្រាវជ្រាវដាក់បញ្ចូលបញ្ហានេះក្នុងឯកសារខ្ពស់បំផុតរបស់ប្រទេសជាតិ។ ប្រសិន បើសេដ្ឋកិច្ចផលិតកម្មធម្មតាចាប់ផ្ដើមពីការធ្វើអាជីវកម្មធន ធាន រហូតដល់ការផលិតនិងការប្រើប្រាស់ ហើយចុងក្រោយគឺការបញ្ចេញចោល នោះ គឺសេដ្ឋកិច្ចវិលជុំនឹងឆ្ពោះទៅរកការស្ដារនិងកែច្នៃឡើងវិញដើម្បីបង្កើតឡើង ផលិតផលផ្សេងៗទៀត។ អាស្រ័យដោយហេតុនេះ យើងទាញយកបាននូវប្រភព វត្ថុធាតុដើមដែលបានប្រើប្រាស់រួចហើយ ជំនួសអោយការធ្វើអាជីវកម្មធនធានថ្មី និងការដោះស្រាយកាកសំរាមវិញ”។
នៅវៀតណាមក៏មានគំរូសេដ្ឋកិច្ចវិលជុំមួយចំនួនដើម្បីគ្រប់គ្រងកាក សំណល់រឹង។ លេចធ្លោគឺគំរូតំបន់ឧស្សាហកម្មអេកូឡូស៊ីនៅខេត្ត Ninh Binh ទីក្រុង Can Tho និងទីក្រុង Da Nang ដែលជួយសន្សំសម្ចៃទឹកប្រាក់ចំនួន៦,៥ លានដុល្លាអាមេរិកក្នុងមួយឆ្នាំ៕