វៀតណាម​រៀបចំកម្មវិធីប្រឡង​បវរកញ្ញាផែនដី​ជា​លើកដំបូង​

(VOVWORLD) - ការប្រឡងបវរកញ្ញាផែនដីនេះ ត្រូវបានរៀបចំជារៀងរាល់ឆ្នាំនៅក្នុងប្រទេសចំនួន ៩០ ជុំវិញពិភពលោកហើយតែងតែទាក់ទាញអ្នកចូលរួមយ៉ាងច្រើនកុះករហើយនេះជាលើកដំបូងដែលត្រូវបានរៀបចំឡើងនៅវៀតណាម។
វៀតណាម​រៀបចំកម្មវិធីប្រឡង​បវរកញ្ញាផែនដី​ជា​លើកដំបូង​ - ảnh 1កម្មវិធីប្រឡងបវរកញ្ញាផែនដីវៀតណាមឆ្នាំ ២០២១ (រូបថត៖ nhandan.com.vn)

នារសៀលថ្ងៃទី២៨ ខែមេសា នៅស្រុក Lac Duong (ខែត្ត Lam Dong )គណៈកម្មការរៀបចំការប្រឡងបវរកញ្ញាផែនដីវៀតណាម ( Miss Earth Viet Nam ) បានប្រកាសយុទ្ធនាការស្វែងរកតំណាងរបស់វៀតណាមដើម្បីចូលរួមការប្រកួតលើឆាកអន្តរជាតិMiss Earth ដែលបានរៀបចំដោយ Leading Media និង Leading Star ដែលជាអង្គភាពទទួលបានសិទ្ធិផ្កាច់មុខMiss Earth នៅវៀតណាម។

ការប្រឡងបវរកញ្ញាផែនដីនេះ ត្រូវបានរៀបចំជារៀងរាល់ឆ្នាំនៅក្នុងប្រទេសចំនួន ៩០ ជុំវិញពិភពលោកហើយតែងតែទាក់ទាញអ្នកចូលរួមយ៉ាងច្រើនកុះករហើយនេះជាលើកដំបូងដែលត្រូវបានរៀបចំឡើងនៅវៀតណាម។ ក្រៅពីគោលដៅនៃភាពស្រស់ស្អាតគណៈកម្មាការរៀបចំការប្រឡងបវរកញ្ញាចក្រវាឡវៀតណាម តម្រូវឱ្យបេក្ខជនទាំងអស់ដែលចូលរួមការប្រឡងនេះ ត្រូវជាប់ទាក់ទងនឹងភារកិច្ចនៃការការពារបរិស្ថាន និងលះបង់អស់ពីកម្លាំងកាយចិតសម្រាប់ពិភពបៃតង។វគ្គផ្តាច់ព្រ័ត្រគ្រោងនឹងប្រព្រឹត្តិនៅចុងឆ្នាំ ២០២១ ។

ប្រតិកម្មទៅវិញ

ផ្សេងៗ