វៀតណាមរៀបចំការចលនាឈរឈ្មោះចូលគណៈកម្មាធិការច្បាប់អន្តរជាតិ

វៀតណាមរៀបចំការចលនាឈរឈ្មោះចូលគណៈកម្មាធិការច្បាប់អន្តរជាតិ - ảnh 1
លោក Nguyen Hong Thao ខណៈដែលកាន់ដំណែងជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី

(VOVworld)-នាថ្ងៃទី២៣មិថុនា ក្រុមបេសកកម្មអចិន្ត្រៃយ៍វៀតណាមអមអ.ស.ប
បាន រៀបចំការឃោសនាដណ្តើមសន្លឹកឆ្នោតសម្រាប់ឯកអគ្គរដ្ឋទូតវៀតណាម
ប្រចាំនៅ គុយវ៉ែត លោក​ Nguyen Hong Thao ឈរឈ្មោះជាបេក្ខជនមួយរូបក្នុង
ចំណោមសមាជិក គណៈកម្មាធិការច្បាប់អន្តរជាតិ (ILC) ចំនួន៧នាក់ ដែលបាន
បែងចែកសម្រាប់តំបន់អាស៊ី - ប៉ាស៊ីហ្វិក។ ថ្លែងមតិក្នុងពិធីនេះ ប្រធានក្រុម
បេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំ អ.ស.ប ឯកអគ្គរដ្ឋទូត Nguyen Phuong
Nga បានឧទ្ទេសនាមនូវប្រវត្តិរូបរបស់ឯក អគ្គរដ្ឋទូត Nguyen Hong Thao ព្រម
ទាំងសង្កត់ធ្ងន់ថា លោកជា អ្នកជំនាញការច្បាប់ អន្តរជាតិជើងចាស់និងជាអ្នក
ការទូតមួយរូបដែលមានបទពិសោធន៍៤០ឆ្នាំលើវិស័យ ច្បាប់អន្តរជាតិនិងច្បាប់
ការទូត។ លោកស្រី Nguyen Phuong Nga បានឲ្យដឹងថែម ទៀតថា នេះជាលើក
ដំបូងដែលវៀតណាមចុះឈ្មោះជាបេក្ខជនចូលគណៈកម្មាធិការ ច្បាប់អន្តរជាតិ
សំដៅសម្តែងនូវការសន្យារបស់វៀតណាមជាមួយច្បាប់អន្តរជាតិ ក៏ដូច ជា
បំណងប្រាថ្នារួមចំណែកចូលក្នុងកិច្ចការរួមរបស់អង្គការសហប្រជាជាតិ។

        ក្នុងបទថ្លែងមតិរបស់ខ្លួន ឯកអគ្គរដ្ឋទូត  Nguyen Hong Thao បានឲ្យដឹងថា
 ប្រសិនបើលោកជាប់ឆ្នោតនោះ លោកនឹងផ្តល់អាទិភាពសម្រាប់ប្រធានបទសម
ស្រប មួយចំនួនសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍
អាស៊ីនិងអាហ្វ្រិក ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ