វៀតណាមរៀបចំជំនួបសន្ទនាស្ដីអំពីសិទ្ធិនារីនៅខាងក្រៅកិច្ចប្រជុំលើកទិ៣៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស

(VOVWORLD) -នាថ្ងៃទី១២ មិថុនា នៅខាងក្រៅកិច្ចប្រជុំលើកទិ៣៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ នៅទីក្រុង Geneva (ប្រទេសស្វីស) គណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមអមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិ 
វៀតណាមរៀបចំជំនួបសន្ទនាស្ដីអំពីសិទ្ធិនារីនៅខាងក្រៅកិច្ចប្រជុំលើកទិ៣៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស   - ảnh 1វៀតណាមរៀបចំជំនួបសន្ទនាស្ដីអំពីសិទ្ធិនារីនៅខាងក្រៅកិច្ចប្រជុំលើកទិ៣៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស  

នាថ្ងៃទី១២ មិថុនា នៅខាងក្រៅកិច្ចប្រជុំលើកទិ៣៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ នៅទីក្រុង Geneva (ប្រទេសស្វីស) គណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមអមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិ នៅទីក្រុង Geneva បានរួមសហការជាមួយគណៈប្រតិភូអូស្ត្រាលី អាល្លឺម៉ង់ Madagascar និង Fiji បានរៀបចំជំនួបសន្ទនាអន្តរជាតិ ស្ដីអំពី”ការធានានិងជំរុញសិទ្ធិរបស់នារីនៅតំបន់ឆ្នេរសមុទ្រ ក្នុងសភាពការណ៍បំរ៉ែបំរួលអាកាសធាតុ” ដោយទាក់ទាញតំណាងចំនួន៥០នៃប្រទេស  ស្ថាប័នអង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាលចូលរួម។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត លោក Duong Chi Dung បានសង្កត់ធ្ងន់ទៅលើតួនាទី របស់ជំនួបសន្ទនានេះ ជាឱកាសមួយពិភាក្សាអំពីឧបសគ្គ ក៏ដូចជាចែករំលែក និងផ្តល់គំនិត ដំណោះស្រាយ សំដៅការពារសិទ្ធិរបស់នារីនៅតំបន់ឆ្នេរសមុទ្រប្រកបដោយល្អប្រសើរថែមទៀត។

          អនុរដ្ឋមន្ត្រី ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោកស្រី Dao Hong Lan បានអោយដឹងថា៖វៀតណាមបាននិងកំពុងខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន ក្នុងកិច្ចការពារ និងជំរុញសមភាពភេទ និងសិទ្ធិរបស់នារី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ