វៀតណាមរៀបចំពិធីរំលឹកទិវាឧតុនិយមពិភពលោកថ្ងៃទី២៣មិនា

វៀតណាមរៀបចំពិធីរំលឹកទិវាឧតុនិយមពិភពលោកថ្ងៃទី២៣មិនា - ảnh 1
ទិដ្ឋភាពនៃពិធីមិទ្ទីងរំលឹកទិវាឧតុនិយមពិភពលោកថ្ងៃទី២៣មិនា

(VOVworld)-ពិធីមិទ្ទីងរំលឹកទិវាឧតុនិយមពិភពលោកថ្ងៃទី២៣មិនាបានក្រសួងធន
ធាននិងបរិស្ថានវៀតណាមរៀបចំឡើងនាព្រឹកថ្ងៃទី២៣មិនានៅទីក្រុងហាណូយ។
ទិវាឧតុនិយមពិភពលោកឆ្នាំនេះមានប្រធានបទ “ការយល់ដឹងពីពពក”។​ ប្រធានបទ
 នេះចង់ផ្ញើសារមួយអំពីសារៈសំខាន់របស់ពពកក្នុងប្រព័ន្ធអាកាសធាតុ។ យោងតាម
 លោក Le Thanh Hai អគ្គនាយករងមជ្ឈមណ្ឌលឧតុនិយមជលសាស្ត្រជាតិថា ភាព
ចំបាច់នៃការស្រាវជ្រាវអំពីពពកគឺសំដៅលើកកំពស់សមត្ថភាពព្យាករណ៍អាកាស
ធាតុបម្រើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងបង្ការគ្រោះធម្មជាតិ។ លោក Le Thanh Hai
 បានឲ្យដឹងថា៖

        “ពពកជាផ្នែកសំខាន់នៃដំណើរការចរាចររបស់ទឹក។ បាតុភូតក្នុងខ្យល់អាកាស
សុទ្ធតែបានដំណើរការតាមរយៈពពក។ យល់ដឹងច្បាស់អំពីប្រភេទពពកទាំងអស់គឺ
យើង នឹងមានការព្យាករណ៍អាកាសធាតុត្រឹមត្រូវជាង។ ឆ្នាំនេះ អង្គការឧតុនិយម
ពិភពលោកបានចេញផ្សាយនូវ Atlas ថ្មីមួយអំពីពពកផងដែរ”។

        អញ្ជើញថ្លែងមតិក្នុងពិធី អនុរដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាម
លោក Chu Pham Ngoc Hien បានស្នើឲ្យស្ថាប័នស្រាវជ្រាវអំពីឧតុនិយកនានា បន្ត
កសាងរូបសណ្ឋានព្យាករណ៍សមស្រប ឈរលើមូលដ្ឋាននូវព័ត៌មានទទួលបាន
អំពីពពក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ