វៀតណាមរៀបចំមហោស្រពទេសចរណ៍ វប្បធម៌វៀតណាមនៅ កូរ៉េខាងត្បូង
(VOVWORLD) -នាថ្ងៃទី ១៤ ធ្នូ នៅ ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ក្រសួងវប្បធម៌កីឡា និងទេសចរណ៍វៀតណាម រួមសហការជាមួយស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូងបានរៀបចំ មហោស្រពទេសចរណ៍ វប្បធម៌វៀតណាមនៅ កូរ៉េខាងត្បូង និងពិធីជប់លៀងរំលឹកខួបអនុស្សវរីយ៍លើកទី ២៥ ទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម- កូរ៉េខាងត្បូង (២២/ធ្នូ/១៩៩២ - ២២/ធ្នូ/២០១៧)។
វៀតណាមរៀបចំមហោស្រពទេសចរណ៍ វប្បធម៌វៀតណាមនៅ កូរ៉េខាងត្បូង |
នាថ្ងៃទី ១៤ ធ្នូ នៅ ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ក្រសួងវប្បធម៌កីឡា និងទេសចរណ៍វៀតណាម រួមសហការជាមួយស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូងបានរៀបចំ មហោស្រពទេសចរណ៍ វប្បធម៌វៀតណាមនៅ កូរ៉េខាងត្បូង និងពិធីជប់លៀងរំលឹកខួបអនុស្សវរីយ៍លើកទី ២៥ ទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម- កូរ៉េខាងត្បូង (២២/ធ្នូ/១៩៩២ - ២២/ធ្នូ/២០១៧)។
អញ្ជើញថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Nguyen Ngoc Thien មានក្ដីជឿជាក់ថាព្រឹត្តិការណ៍នេះនឹងបន្តរួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធអំពីវប្បធម៌ ទេសចរណ៍និយាយដោយឡែក ក៏ដូចជាពង្រឹង និងពង្រីកទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងកូរ៉េខាងត្បូងនិយាយរួម។
នៅក្នុងពិធីបើកនេះ តំណាងអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបានឧទ្ទេសនាមជាមួយមិត្តភក្តិកូរ៉េខាងត្បូង និងអន្តរជាតិអំពីរមណីយដ្ឋានដ៏ល្បីឈ្មោះនៅទូទាំងពិភពលោករបស់វៀតណាម និងជូនដំណឹងអំពីស្ថានភាពអភិវឌ្ឍន៍ថ្មីៗលើវិស័យទេសចរណ៍របស់ប្រទេសជាតិ។
លោក Nguyen Ngoc Thien បានប្រគល់សេចក្ដីសម្រេចចិត្តស្ដីពីការជ្រើសតាំងលោក Ly Xuong Can ដែលជាកូនចៅនៃវង្សត្រកូល Ly របស់វៀតណាមនៅកូរ៉េខាងត្បូងជាឯកអគ្គរដ្ឋទូតទេសចរណ៍របស់វៀតណាម។
បន្ទាប់ពីពិធីបើកមហោស្រពទេសចរណ៍ វប្បធម៌នោះ គឺមានពិធីជប់លៀងរំលឹកខួបអនុស្សវរីយ៍លើកទី ២៥ ទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម កូរ៉េខាងត្បូង៕