វៀតណាមរៀបចំវេទិកាទេសចរណ៍ជាន់ខ្ពស់ជាលើកដំបូងនៅរដ្ឋធានីហាណូយ
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចវៀតណាម (ViEF) ឆ្នាំ ២០១៨ វេទិកា ទេសចរណ៍ជាន់ខ្ពស់វៀតណាមឆ្នាំ២០១៨នឹងត្រូវបានរៀបចំឡើងជាលើកដំបូងនៅរដ្ឋធានីហាណូយក្នុងរយៈពេល២ថ្ងៃពោលគឺថ្ងៃទី៥និងថ្ងៃទី៦ ខែធ្នូ។
ព្រឹត្តិការណ៍នេះ គ្រោងនឹងទាក់ទាញការចូលរួមរបស់ភ្ញៀវប្រមាណ១ពាន់៥រយនាក់ដែលជាអ្នក គ្រប់គ្រង អ្នកប្រតិបត្តិសហគ្រាសនិងវាគ្មឹន។
ក្នុងវេទិកានេះនឹងប្រព្រឹត្តទៅនូវជំនួបសន្ទនានិងជំនួបចរចាថ្នាក់ជាតិដើមដំបូងនៃផ្នែកទេសចរណ៍វៀតណាម។ វេទិកានឹងផ្ដោតការពិភាក្សាទៅលើបញ្ហាជា ច្រើនដូចជា៖ ការរៀបចំរចនាសម្ព័ន្ធផ្នែកទេសចរណ៍ឡើងវិញ និងការអភិវឌ្ឍ ទេសចរណ៍វៀតណាមប្រកបដោយគុណភាពនិងចីរភាព ការផ្សព្វផ្សាយនិង ពន្លឿនទេសចរណ៍ជាតិ ការកែលំអគោលនយោបាយទិដ្ឋាការ និងការទាក់ទាញ ដើមទុនបរទេសសម្រាប់ផ្នែកទេសចរណ៍វៀតណាម ជាដើម៕