វៀតណាមរៀបចំវេទិការកុមារអាស៊ានលើកទី៤

វៀតណាមរៀបចំវេទិការកុមារអាស៊ានលើកទី៤ - ảnh 1
ប្រធានបទនៃវេទិការអាស៊ានគឺ “អាស៊ានមួយ ទស្សនវិស័យមួយដើម្បីកុមារ”

(VOVworld)- វៀតណាមរៀបចំវេទិការកុមារអាស៊ានលើកទី៤។ ព្រឹត្តិការណ៍នេះ
បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៣មិថុនានៅទីក្រុងហាណូយ​ដោយមាន
 ការចូលរួមរបស់កុមារ៣៥នាក់មកពី៨ប្រទេសក្នុងតំបន់អាស៊ាន (លើកលែងតែ
 ប៊្រុយណេ) អគ្គលេខារងអាស៊ាន តំណាងពិសេសរបស់អគ្គលេខាធិការអ.ស.ប
ទទួលបន្ទុកអំពើហឹង្សាលើកុមារនិងតំណាងអង្គការអន្តរជាតិមួយចំនួន។ ដោយ
 ប្រធានបទ “អាស៊ានមួយ ទស្សនវិស័យមួយដើម្បីកុមារ” វេទិកាឆ្នាំនេះ​សំដៅឆ្ពោះ
ទៅ សហគមន៍អាស៊ានស្និទស្នាលជាមួយកុមារ ជាកន្លែងដែលកុមារអាចចែករំលែក
 និងទទួលយកអត្ថប្រយោជន៍រួម រួមចំណែកកសាងសហគមន៍អាស៊ានមួយ ដែល
យកមនុស្សជាមជ្ឈមណ្ឌលនិងមានការទទួលខុសត្រូវចំពោះសង្គម។ លោកស្រី
 Le Kim Dung ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួង ការងារ
យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបានឲ្យដឹងថា៖

“វៀតណាមធ្វើជាម្ចាស់រៀបចំវេទិការនេះ ដំបូងបង្អស់គឺអនុវត្តកាតព្វកិច្ចជាសមា
ជិក និងសម្តែងការទទួលខុសត្រូវនិងសន្យារបស់វៀតណាម។ វេទិការជាឱកាស
ល្អ ហើយជាពិសេស វេទិកានេះបានរៀបចំឡើងក្នុងខែធ្វើសកម្មភាពដើម្បីកុមារវៀត
 ណាម។​ដោយហេតុនេះ ចំពោះវៀតណាម វាជាឱកាសសម្រាប់ជម្រុញការ ចូលរូម
និងផ្ទៀងស្តាប់នូវបំណងប្រាថ្នារបស់កុមារ។​ ចំពោះតំបន់វិញ គឺជាថ្មី ម្តងទៀតបាន
បង្ហាញនូវការសន្យារបស់វៀតណាមក្នុងតំបន់ព្រមទាំងអះអាងនូវ តួនាទីរបស់វៀត
ណាមក្នុងការយកមនុស្សធ្វើជាមជ្ឈមណ្ឌលនិងជម្រុញបរិយា កាសស្និទ្ធស្នាល
ជាមួយកុមារ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ