វៀតណាមរៀបចំវេទិកាអភិវឌ្ឍន៍វាលសណ្តទន្លេ Cuu Long បន្សាំ​នឹង​បម្រែបម្រួល​អាកាសធាតុដោយចីរភាព

(VOVWORLD) -នាយករដ្ឋមវៀតណាម លោក Nguyen Xuan Phuc បានឯកភាពចំពោះគោលការណ៍រៀបចំវេទិកាអភិវឌ្ឍន៍វាលសណ្តទន្លេ Cuu Long បន្សាំនឹងបម្រែបម្រួលអាកាសធាតុដោយចីរភាពនាខែតុលា ឆ្នាំ២០១៩ ខាងមុខ។
វៀតណាមរៀបចំវេទិកាអភិវឌ្ឍន៍វាលសណ្តទន្លេ Cuu Long បន្សាំ​នឹង​បម្រែបម្រួល​អាកាសធាតុដោយចីរភាព - ảnh 1  (រូបថត៖ baochinhphu.vn)

វាលសណ្ដទន្លេ Cuu Long ជាតំបន់ដីដែលមានទំហំធំទូលំទូលាយ ដោយស្រូបយក ១២% នៃផ្ទៃដី និង ១៩% នៃចំនួនប្រជាជនវៀតណាម ។ តំបន់នេះមានឧត្តមភាពអំពីការអភិវឌ្ឍកសិកម្ម ឧស្សាហកម្មចំណីអាហារ ទេសចរណ៍ ថាមពលកកើតឡើងវិញ ហើយជា មជ្ឈមណ្ឌលផលិតកម្មកសិកម្មធំបំផុតរបស់វៀតណាម។ក្នុងបរិបទសកលភាវូបនីយកម្ម និងសមាហរណកម្មអន្តរជាតិនោះ វាលសណ្តទន្លេ Cuu Long មានឱកាសអភិវឌ្ឍន៍ជាច្រើន ប៉ុន្តែក៏ត្រូវប្រឈមនឹងបញ្ហាជាច្រើនដោយសារការប្រែប្រួលអាកាសធាតុផងដែរ។ ហេតដូច្នេះហើយ តម្រូវឱ្យមានចក្ខុវិស័យថ្មី ការតម្រង់ទិសដៅយុទ្ធសាស្រ្ត ដំណោះស្រាយដ៏ទូលំទូលាយ ដើម្បីអភិវឌ្ឍន៍តំបន់ វាលសណ្តទន្លេ Cuu Long ប្រកបដោយចីរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ