វៀតណាមរៀបចំសិក្ខាសាលាពន្លឿនការវិនិយោគនៅជប៉ុន

(VOVworld) - អគ្គស្ថានកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Osaka ជប៉ុន និងនាយក
ដ្ឋានពន្លឿនពាណិជ្ជកម្ម (VIETRADE)​-ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម នា
ថ្ងៃទី១៤និងទី១៥ តុលា បានសហការរៀបចំបណ្ដាសិក្ខាសាលាអំពីការពន្លឿនវិនិ
យោគនិងពាណិជ្ជកម្មវៀតណាម-ជប៉ុន ក្នុងវិស័យឧស្សាហកម្មឧបត្ថម្ភ ឧស្សាហ
កម្មកៃច្នៃនិងផលិតកម្ម នៅទីក្រុង Osaka និងទីក្រុង Kobe។

វៀតណាមរៀបចំសិក្ខាសាលាពន្លឿនការវិនិយោគនៅជប៉ុន - ảnh 1
ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖TTXVN)


ថ្លែងមតិនៅបណ្ដាសិក្ខាសាលានេះ អង្គភាពអាជីវកម្មជប៉ុនជាច្រើនបានវាយតំលៃ
ខ្ពស់ចំពោះគោលនយោបាយទាក់ទាញវិនិយោគិនបរទេស និងការខិតខំរបស់វៀត
ណាមក្នុងការកែលំអរបរិយាកាសវិនិយោគ។អង្គភាពអាជីវកម្មទាំងនោះ ក៏បាន
សម្ដែងគោលបំណងថា រដ្ឋាភិបាលនិងរដ្ឋអំណាចតំបន់នានានៅវៀតណាម បន្ត
បង្កលក្ខណៈងាយស្រួលនិងជួយឧបត្ថម្ភបណ្ដាអង្គភាពអាជីវកម្មជប៉ុនអនុវត្តផែន
ការវិនិយោគនៅវៀតណាមប្រកបដោយជោគជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ