វៀតណាមរៀបចំសកម្មភាពរំលឹកខួបលើកទី៣៩នៃទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ

វៀតណាមរៀបចំសកម្មភាពរំលឹកខួបលើកទី៣៩នៃទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ - ảnh 1
ខេត្ត Quang Tri ភាគកណ្ដាលវៀតណាមបានរៀបចំពិធីបង្ហូតទង់ជាតិ “ឯកភាពប្រទេសជាតិ” (VOV)

        Vovworld-នាថ្ងៃទី៣០មេសា ដំបន់ជាច្រើនរបស់វៀតណាមបានរៀបចំ​សកម្មភាពរំលឹកខួបអនុស្សាវរីយ៍ព្រឹត្តិការណ៍នេះ។ នាយប់ថ្ងៃទី៣០មេសានៅ​
ទីក្រុងហូជីមិញ បានប្រព្រឹត្តទៅកម្មវិធីជួបប្រាស្រ័យអ្នកសាក្សីប្រវត្តិសាស្ត្រ​និង​សម្ដែងសិល្បៈពិសេសសំដៅលើកសសើរនូវអត្ថន័យដ៏ធំធេងនៃជ័យជំនះទី៣០
មេសា។ នាព្រឹកថ្ងៃដ៏ដែល ខេត្ត Quang Tri ភាគកណ្ដាលវៀតណាមបានរៀបចំ​
ពិធីបង្ហូតទង់ជាតិ “ឯកភាពប្រទេសជាតិ” និងទទួលប័ណ្ណរៀបចំណាត់ថ្នាក់កេរ៌្ត​ដំណែលជាតិពិសេសចំពោះកេរ៌្តដំណែលចំនួន២គឺត្រើយទាំងពីរទន្លេ Hien Luong
​-Ben Hai និងកំពែងបុរាណ Quang Tri។ ថ្លែងមតិនៅពិធីនេះ ប្រធានគណៈ​កម្មាធិការឃោសនាអប់រំមជ្ឈឹមលោក Dinh The Huynh បានអះអាងថា នេះជា​ព្រឹត្តិការណ៍ដ៏សែនសំខាន់សម្ដែងការដឹងគុណដ៏ជ្រាលជ្រៅរបស់បក្សរដ្ឋនិង​ប្រជាជនចំពោះពលីកម្មរបស់ជនរួមជាតិយុទ្ធជនដើម្បីឯករាជ្យសេរីភាពនៃមាតុ
ប្រទេស។

        “បក្សភាគរដ្ឋអំណាចនិងប្រជាជន Quang Tri ត្រូវបន្តពង្រីកនូវប្រពៃណី​ស្រុក
កំណើតអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមទេសចរណ៍ផ្សាភ្ជាប់នឹងការអភិរក្ស​បេតិកភ័ណ្ឌ រួមចំណែករក្សាធ្វើឲ្យសម្បូរបែបជាងទៀតនិងនាំរូបភាព Quang Tri មកនឹងកម្មាភិបាល
និងប្រជាជនទូទាំងប្រទេស ជនវៀតណាមនៅឯបរទេសនិង​មិត្តភក្តិអន្តរជាតិ។”

        ក្នុងឱកាសនេះដែរ កាសែតជាច្រើននៅវៀតណាមច្បាប់ចេញផ្សាយនាថ្ងៃ​ទី៣០មេសាបានចុះផ្សាយអត្ថបទព័ត៌មានអំពីជ័យជំនះមានចរិតលក្ខណៈ​សម័យ
កាលនេះ។ វិចារណកថាកាសែត Quan doi Nhan dan បានអះអាងថា មហាជ័យជំនះ
និទាឃៈរដូវឆ្នាំ១៩៧៥បានធ្វើឲ្យបរាជ័យទាំងស្រុងសង្គ្រាមឈ្លានពាននិងលប់បំបាត់
នឹមត្រួតត្រារបស់ចក្រពត្តអាមេរិក បញ្ចប់ដ៏ភ្លឺស្វាងនូវការ​តស៊ូ​យូរអង្វែងលំបាកនិង
មហិមារបំផុតក្នុងប្រវត្តិសាស្ត្រប្រឆាំងសត្រូវរបស់​ប្រជាជាតិវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ