វៀតណាមរួមចំណែកកសាងប្រទេសកម្ពុជាកាន់តែសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ

(VOVWORLD) - នាព្រឹកថ្ងៃទី២៥ ឧសភា នៅរាជធានីភ្នំពេញ តំណាងក្រសួងការពារប្រទេសវៀតណាមបានរៀបចំពិធីប្រគល់អំណោយរបស់រដ្ឋាភិបាលវៀតណាម ជូនចំពោះរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា។
វៀតណាមរួមចំណែកកសាងប្រទេសកម្ពុជាកាន់តែសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ - ảnh 1អនុព័ន្ធយោធាវៀតណាម លោក Nguyen Anh Dung អញ្ជើញប្រគល់អំណោយជូនអំណោយចំពោះភាគីកម្ពុជា (រូបថតៈ Van Do/VOV 

សំដៅបង្កលក្ខណៈងាយស្រួលថែមទៀតសំរាប់សកម្មភាពរបស់រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុ ភូមិកម្ពុជា រដ្ឋាភិបាលវៀតណាមបានសម្រេចប្រគល់ជូនមិតនូវរថយន្ត៣គ្រឿងនិងកុំព្យូទ័ រ៣គ្រឿងក្នុងតំលៃសរុបចំនួន៣សែនដុល្លាអាមេរិក។

ថ្លែងមតិក្នុងពិធីនេះ អនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជាលោក Nguyen Anh Dung បានវាយតំលៃខ្ពស់ចំពោះសកម្មភាពរបស់រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលបានរួមចំណែកពូនជ្រុំឲ្យចំណងសាមគ្គីភាព មិត្តភាពប្រពៃណីរវាងវៀតណាមនិងកម្ពុជា។ វៀតណាមសង្ឃឹមថា អំណោយនេះនឹងជួយរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាពថែមទៀត រួមចំណែកកសាងព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែសម្បូររុង រឿងពីមួយថ្ងៃទៅមួយថ្ងៃ។

វៀតណាមរួមចំណែកកសាងប្រទេសកម្ពុជាកាន់តែសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ - ảnh 2អនុព័ន្ធយោធានវៀតណាម លោក Nguyen Anh Dung និង អនុប្រធានអចិន្ត្រៃយ៍រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាលោក ញ៉ែុម វ៉ាលី នៅក្នុងពិធី (រូបថតៈ Van Do/VOV)

ចំណែកឯលោក ញ៉ែម វ៉ាលី អនុប្រធានអចិន្ត្រៃយ៍រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅរបស់ប្រជាជនកម្ពុជានិយាយរួមនិងរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជានិយាយដោយឡែកចំពោះការជួយឧបត្ថម្ភដ៏ធំធេងនិងថ្លៃថ្លារបស់រដ្ឋាភិបាលនិងប្រជាជនវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ