វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងគ្រប់កម្រិតនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសជាមួយប្រទេសដែលមានប្រភពទឹកជាមួយវៀតណាម

(VOVWORLD) - តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio នាថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២២ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាតាមប្រព័ន្ធអ៊ីនធឺណែតពីទីក្រុងហាណូយ ក្នុងកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក លើកទី ៤ ស្តីពីបញ្ហាទឹក។ 
វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងគ្រប់កម្រិតនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសជាមួយប្រទេសដែលមានប្រភពទឹកជាមួយវៀតណាម - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាតាមប្រព័ន្ធអនឡាញពីទីក្រុងហាណូយក្នុងកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកលើកទី ៤ ស្តីពីបញ្ហាទឹក (រូបថត៖ TTXVN)

កិច្ចប្រជុំនេះដោយរដ្ឋាភិបាលជប៉ុនទទួលរៀបចំនៅទីក្រុង Kumamoto ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២២ ដោយមានការចូលរួមពីព្រះចៅអធិរាជនិងនាយករដ្ឋមន្ត្រីជប៉ុន ប្រមុខនិងនាយករដ្ឋមន្ត្រីជាច្រើនរូបនៃប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងនោះមានប្រទេសចំនួន ៦ ផ្សេងទៀតនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រួមមាន ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងថៃផងដែរ។ អញ្ជើញថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើរនូវវិធានការចំនួនបី ដែលត្រូវអនុវត្តន៍នៅក្នុងតំបន់។ ទីមួយ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិដែលបើកចំហ តម្លាភាព មានខ្លឹមសារនិងមានផលប្រយោជន៍ទៅវិញទៅមក; សហគមន៍អន្តរជាតិរួមគ្នាអនុវត្តន៍យ៉ាងម៉ត់ចត់និងមានប្រសិទ្ធភាពការប្តេជ្ញាចិត្តអន្តរជាតិលើធនធានទឹក ជាពិសេសគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិរហូតដល់ ឆ្នាំ ២០៣០, កិច្ចព្រមព្រៀងទីក្រុងប៉ារីសនិងការប្តេជ្ញាចិត្តនៅ COP26 ស្តីពីការប្រែប្រួលអាកាសធាតុ ក៏ដូចជា ក្របខណ្ឌ Sendai សម្រាប់សកម្មភាពកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។ ទីពីរ ស្នើឱ្យប្រទេសជប៉ុននិងប្រទេសអភិវឌ្ឍន៍ ផ្តោតការយកចិត្តទុកដាក់ ចែករំលែកនិងគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍លើបទពិសោធន៍ ហិរញ្ញវត្ថុ បច្ចេកវិទ្យា ការគ្រប់គ្រង ការបណ្តុះបណ្តាលធនធានមនុស្ស ការស៊ើបអង្កេតជាមូលដ្ឋាន និងការរៀបចំផែនការប្រើប្រាស់ទឹកសម្រាប់ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ការធ្វើអាជីវកម្មប្រកបដោយនិរន្តរភាពនិងការបែងចែកទឹកប្រកប ដោយសមធម៌; ផ្តល់អាទិភាពដល់ការគ្រប់គ្រងប្រកបដោយនិរន្តរភាព និងការការពារប្រព័ន្ធអេកូឡូស៊ី ជាមួយនឹងដំណោះស្រាយស្របតាមធម្មជាតិ ភាពសុខដុមជាមួយធម្មជាតិ និងអភិរក្សជីវចម្រុះ; ធានាបាននូវភាពត្រឹមត្រូវ និងយុត្តិធម៌ក្នុងការដោះស្រាយបញ្ហាទាក់ទងនឹងទឹក។ ទី៣ ពង្រឹងកិច្ចសហប្រតិបត្តិការនិងគាំទ្រដល់ប្រតិបត្តិការរបស់អង្គការ និងយន្តការសហប្រតិបត្តិការលើការគ្រប់គ្រងអាងទន្លេឆ្លងដែន ដូចជាគណៈកម្មការទន្លេមេគង្គអន្តរជាតិ និងយន្តការសហប្រតិបត្តិការអាងទន្លេផ្សេងៗទៀត; ផ្តោតលើការលើកកម្ពស់ដំណោះស្រាយដ៏ទូលំទូលាយ រួមទាំងការផ្លាស់ប្តូរឌីជីថល ការលើកទឹកចិត្តឱ្យមានការចូលរួមរបស់ធុរកិច្ចនិងប្រជា ជន និងការពង្រឹងអភិបាលកិច្ចទឹកដ៏ឆ្លាតវៃជាដើម។

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលកំណត់ទឹកជាធនធានយុទ្ធសាស្ត្រ ដែលគួរតែត្រូវបានគ្រប់គ្រងនិងប្រើប្រាស់ឱ្យបានសមស្រប សុវត្ថិភាព ធានាបាននូវអនាម័យនិងប្រសិទ្ធភាព ដើម្បីលើកកម្ពស់ការអភិវឌ្ឍបៃតងពេញ លេញនិងនិរន្តរភាព។ ប្រមុខរដ្ឋាភិបាលក៏បានអះអាងផងដែរថា ក្នុងរយៈពេលកន្លងមក វៀតណាមតែងតែចូលរួមយ៉ាងសកម្មនិងរួមចំណែកក្នុងការខិតខំប្រឹងប្រែងរួមនៅគ្រប់កម្រិតនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសជាមួយប្រទេសដែលមានប្រភពទឹកជាមួយវៀតណាម ដូចជាឡាវ កម្ពុជា ចិន និង ដៃគូអន្តរជាតិផ្សេងទៀត ដើម្បីគ្រប់គ្រង អភិវឌ្ឍន៍ ការពារ និងប្រើប្រាស់ប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព និងដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃធនធានទឹកពីទន្លេ។

លោកនាយករដ្ឋមន្ត្រីក៏មានបំណងចង់ឱ្យបន្តទទួលបានការគាំទ្រនិងកិច្ចសហប្រតិ បត្តិការប្រកបដោយប្រសិទ្ធភាពបន្ថែមទៀតពីប្រទេសនានា អង្គការអន្តរជាតិ និង សហគមន៍ធុរកិច្ច ជាពិសេសក្នុងគម្រោងសហប្រតិបត្តិការលើការអភិវឌ្ឍធនធានទឹកនិងហេដ្ឋារចនាសម្ព័ន្ធនានា កុំឱ្យមានការកែប្រែលំហូរធម្មជាតិទន្លេច្រើនពេក ជាពិសេសទន្លេមេគង្គ។

កិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកអាស៊ី-ប៉ាស៊ីហ្វិក គឺជាគំនិតផ្តួចផ្តើមរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Ryutaro Hashimoto ដែលបានចាប់ផ្តើមនាំចេញនៅក្នុងវេទិកាទឹកសកលលើកទី៤ ក្នុងឆ្នាំ ២០០៦ ដែលធ្វើឡើងរៀងរាល់ ២-៣ ឆ្នាំម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ