វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងប្រតិបត្តិការទូទៅរបស់ WIPO
(VOVWORLD) - នាថ្ងៃទី ២៤ ខែកញ្ញា កិច្ចប្រជុំទូទៅប្រចាំឆ្នាំលើកទី ៥៨ មហាសន្និបាតនៃបណ្តាប្រទេសសមាជិកនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) បានប្រារព្ធឡើងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ឯកអគ្គរដ្ឋទូតវៀតណាម លោក Duong Chi Dung ប្រធានគណៈកម្មការអចិន្ត្រៃយ៍ របស់វៀតណាមប្រចាំអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរ ជាតិដទៃទៀតប្រចាំនៅទីក្រុងហ្សឺណែវ (រូបថត ៖ TTXVN) |
នេះជាលើកទីដំបូងហើយដែលប្រធានគណៈកម្មការអចិន្ត្រៃយ៍ របស់វៀតណាមប្រចាំអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរ ជាតិដទៃទៀតប្រចាំនៅទីក្រុងហ្សឺណែវ (ស្វីស) ឯកអគ្គរដ្ឋទូតវៀតណាម លោក Duong Chi Dung បានដឹកនាំកិច្ចប្រជុំ ក្នុងនាមជាប្រធានមហាសន្និបាត WIPO អាណត្តិ ២០១៨-២០១៩។ កិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៨ នៃមហាសន្និបាត WIPO លើកនេះ មានការចូលរួមរបស់ប្រតិភូជាង១.២០០នាក់មកពីប្រទេសសមាជិក WIPO ចំនួន ១៩១ ។ គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងវិទ្យា សាស្ត្រនិងបច្ចេកវិទ្យា លោក Pham Cong Tac ។
ថ្លែងនៅឯពិធីបើក អគ្គនាយក WIPO លោក Francis Gurry បានលើកឡើងថា កម្មសិទ្ធិបញ្ញាកាន់តែមានសារៈសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃ ពោលគឺក្នុងវិស័យសេដ្ឋ កិច្ចសង្គម ក្នុងការអភិវឌ្ឍគោលនយោបាយក៏ដូចជាទំនាក់ទំនងពាណិជ្ជកម្មអន្តរ ជាតិ។ យោងតាមរបៀបវារៈ មហាសន្និបាត WIPO នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ខែកញ្ញាដល់ថ្ងៃទី ២ ខែតុលា ដោយផ្តោតការយកចិត្តទុកដាក់លើវិធានការមួយចំនួនដែលទទួលយកពីកិច្ចពិភាក្សាកម្រិតខ្ពស់ ទាក់ទងនឹងការសាងសង់ច្បាប់អំពីកម្មសិទ្ធិបញ្ញា ដែលជាធាតុមួយដែលកាន់តែមានសារៈសំខាន់នៅក្នុងពាណិជ្ជកម្មពិភពលោក។
អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម លោក Pham Cong Tac បានឱ្យដឹងថា គណៈប្រតិភូវៀតណាមនឹងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពទាំងអស់របស់ WIPO។ រួមជាមួយការដែល លោក Bui Chi Dung នឹងកាន់ដំណែងជាប្រធានមហាសន្និបាត WIPO ការចូលរួមរបស់គណៈប្រតិភូវៀតណាមបានបង្ហាញនូវភាពម្ចាស់ការនិងសកម្មទៅក្នុងរាល់សកម្មភាពរួមរបស់ WIPO ផងដែរ ៕