វៀតណាមរួមចំណែកសកម្មក្នុងការជម្រុញប្រទេសអាស៊ានចូលរួម OECD

(VOVWORLD) -នាថ្ងៃទី៨មិនា សន្និសីទរដ្ឋមន្ត្រីអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ស្តីពីកម្មវិធីអាស៊ីអាគ្នេយ៍ (SEARP) ក្រោមប្រធានបទ “អាស៊ានគ្រប ដណ្តប់” ដែលបានប្រព្រឹត្តទៅទីក្រុងតូក្យូប្រទេសជប៉ុន។ ក្រុមបេសកកម្មវៀតណាមដឹកនាំ ដោយអនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេស លោក Bui Thanh Son។
វៀតណាមរួមចំណែកសកម្មក្នុងការជម្រុញប្រទេសអាស៊ានចូលរួម OECD - ảnh 1 អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son នៅក្នុងសន្និសីទ (រូបថតៈ Nguyễn Tuyến/Vietnam+)

អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ អនុរដ្ឋមន្ត្រីក្រសួងការរបទេស វៀតណាមលោក Bui Thanh Son បានវាយតម្លៃថា កម្មវិធីអាស៊ីអាគ្នេយ៍ ត្រូវបាន OECD ចាប់ ផ្តើមដំណើរការកាលពីឆ្នាំ២០១៤ សំដៅជួយឧបត្ថម្ភប្រទេសអាស៊ានទាំងអស់ជម្រុញការកែទម្រង់សេដ្ឋកិច្ចនិងធ្វើសមាហរណកម្ម។ រហូតមកដល់ពេលនេះ ដំណាក់កាល ដំបូងត្រូវបានបញ្ចប់ប្រកបដោយលទ្ធផលគួរឲ្យកត់សម្គាល់។ វៀតណាមស្នើឲ្យអា ស៊ានបន្តជម្រុញការកែលំអរបរិយាកាសធ្វើអាជីវកម្ម ដើម្បីជម្រុញតំបន់ឯកជនចូលរួម ការអភិវឌ្ឍមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធនិងបង្កើនគុណភាពប្រភពធនធានមនុស្ស។ វៀតណាមអំពាវនាវឲ្យប្រទេសនានា បង្កើនកិច្ចសហប្រតិបត្តិការសំដៅឆ្លៀតយករាល់ ឱកាសជាពិសេសពីផលប្រយោជន៍របស់បដិវត្ត ន៍ឧស្សាហកម្មលើកទី៤ ជម្រុញវឌ្ឍនភាពរបស់នារីតាមរយៈការបង្កលក្ខ ណៈងាយស្រួលសម្រាប់នារីអាចទាក់ ទងផ្ទាល់លើវិស័យអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈនិងប្រភពធនធានសង្គមនានា។

        ក្នុងក្របខ័ណ្ឌនៃប្រធានបទ “អាស៊ានគ្របដណ្តប់” សន្និសីទបានពិភាក្សាលើការ សាកល្បងក៏ដូចជាឱកាស ដោយផ្តោតសំខាន់លើ “ការគ្របដណ្តប់តាមរយៈការតភ្ជាប់ ”និង “ការគ្របដណ្តប់តាមរយៈការចូលរួម”ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ