វៀតណាមរួមចំណែកសកម្មចូលក្នុងរាល់បញ្ហាសុខាភិបាលសកលលោក

វៀតណាមរួមចំណែកសកម្មចូលក្នុងរាល់បញ្ហាសុខាភិបាលសកលលោក - ảnh 1
វៀតណាមរួមចំណែកសកម្មចូលក្នុងរាល់បញ្ហាសុខាភិបាលសកលលោក


(VOVworld)-ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៣០និង៣១ឧសភា គណៈប្រតិភូក្រសួង
សុខាភិបាលវៀតណាម​ដឹកនាំដោយរដ្ឋមន្ត្រី លោកស្រី Nguyen Thi Kim Tien បានអញ្ជើញចូលរួមសម័យប្រជុំលើកទី១៣៩ ក្រុមប្រឹក្សាប្រតិបត្តិនៃអង្គការសុខ
ភាពពិភពលោក (WHO) ដែលប្រព្រឹត្តទៅនៅក្រុង Geneva ប្រទេសស្វីស។ នៅក្នុង
សម័យប្រជុំនេះ គណៈប្រតិភូវៀតណាមបានផ្តល់មតិទៅលើរាល់បញ្ហាសុខាភិ បាលដែលកំពុងទាក់ទាញការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ ក្នុងនោះ
មាន ជំងឺបណ្តាលអោយខូចសរសៃប្រសាទដូចជាជំងឺ Alzeimer ការកសាងកម្មវិធី សកម្មភាពសំដៅបង្ការជំងឺថ្លង់និងជំងឺភ្នែកអន់ខ្សោយជាដើម។ នៅក្នុងវេទិកានេះ
​វៀត ណាមក៏បានចែករំលែកនូវបទពិសោធន៍ក្នុងការទប់ទល់ជាមួយនឹងជំងឺទើប
នឹង លេចចេញដ៏គ្រោះថ្នាក់ដូចជា Ebola ​អាការជំងឺ​រលៀកផ្លូវ​ដង្ហើម​មជ្ឈឹម​បូព៌ា
MERS-Cov ជាដើមដែលកំពុងជាការសាកល្បងសម្រាប់ផ្នែកសុខាភិបាលសកល
លោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ