វៀតណាមរួមចំណែកសកម្មទៅក្នុងការដោះស្រាយបញ្ហាតំបន់និងសកលលោក

(VOVWORLD) -ក្នុងឱកាសនៃបុណ្យតេតប្រពៃណីវៀតណាម ឆ្នាំច សំរឹទ្ធស័ក ២០១៨ នាយប់ថ្ងៃទី ៣១ខែមករា ក្រសួងការបរទេស វៀតណាមបានរួមសហការជាមួយគណៈ កម្មាធិការប្រជាជនទីក្រុងហាណូយ រៀបចំពិធីជួបសំណេះសំណាលជាមួយអង្គទូតនានាប្រចាំនៅទីក្រុងហាណូយ។
វៀតណាមរួមចំណែកសកម្មទៅក្នុងការដោះស្រាយបញ្ហាតំបន់និងសកលលោក - ảnh 1ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ថ្លែងមតិក្នុងពិធី 

អញ្ជើញចូលរួមក្នុងពិធីមានវត្តមានឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល និងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក Pham Binh Minh ថ្នាក់ដឹកនាំទីក្រុងហាណូយ តំណាងអង្គទូតនានានិងអង្គការអន្តរជាតិមួយចំនួនផងដែរ។

        អញ្ជើញថ្លែងមតិនៅទីនេះ លោក Pham Binh Minh បានរំលឹកឡើងវិញ នូវលទ្ធ ផលគួរឲ្យកត់សម្គាល់របស់វៀតណាមនាប៉ុន្មានឆ្នាំកន្លងទៅ។ លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា ជោគជ័យដែល វៀតណាមទទួលបានគឺមិនអាចមិនរំលឹកដល់រាល់កិច្ចសហប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាពរបស់មិត្តភក្តិនិងដៃគូអន្តរជាតិឡើយ។ លោកអញ្ជើញថ្លែងដូច្នេះថា៖

       “មិត្តទាំងអស់ បាន កំពុងនឹងរួមជាមួយវៀតណាម ក្នុងការកំណត់ទិសដៅអំពី អនាគតល្អប្រសើរជាងសម្រាប់តំបន់និងលើពិភពលោក។ ការគាំទ្រនិងកិច្ចសហប្រតិ បត្តិការរបស់មិត្តទាំងអស់គឺជាប្រការមិនអាចខ្វះបាន ដើម្បីវៀតណាមអាចធ្វើឲ្យកាន់តែ ស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងអន្តរជាតិ ក៏ដូចជាដើម្បីវៀតណាមឆ្ពោះទៅបំពេញ ល្អនូវភារកិច្ចធំធេងជាងនាពេលខាងមុខ។ ពោលគឺ ចុះឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ ២០២០-២០២១;ទទួលដំណែងជាប្រធានអាស៊ាននាឆ្នាំ២០២០ អនុវត្តន៍ ប្រកបដោយជោគជ័យរបៀបវារៈ ២០៣០របស់អ.ស.បនិងបណ្តាគោល ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព”។

        ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ វេណេហ្ស៊ុអេឡា Jorge Rondon Uzcategui បានតាងនាមអង្គទូតនានា ផ្ញើសេចក្តីជូនពរដល់ប្រជាជននូវប្រការល្អបំផុតសម្រាប់ឆ្នាំ ចរ សំរឹទ្ធស័ក ២០១៨ និងជូនពរឲ្យផែនការអភិវឌ្ឍន៍របស់វៀតណាមនឹងក្លាយទៅជាការពិត និងប្រជាជនវៀត ណាម កាន់តែសម្បូរធូធារវិបុលភាពពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ