វៀតណាមរួមចំណែកអភិវឌ្ឍន៍ទេសចរណ៍អាស៊ី-ប៉ាស៊ីហ្វិក

វៀតណាមរួមចំណែកអភិវឌ្ឍន៍ទេសចរណ៍អាស៊ី-ប៉ាស៊ីហ្វិក - ảnh 1
វៀតណាមរួមចំណែកអភិវឌ្ឍន៍ទេសចរណ៍អាស៊ី-ប៉ាស៊ីហ្វិក (vietnamplus.vn)

        Vovworld-សន្និសីទរដ្ឋមន្ត្រីទេសចរណ៍ APEC លើកទី៨-២០១៤ ទើបនឹង​
បាន​ប្រព្រឹត្តទៅនៅម៉ាកាវ(ចិន) ដោយប្រធានបទ កំណត់អនាគតតាមរយៈ​ដៃគូ
​អាស៊ី-ប៉ាស៊ីហ្វិក។ នៅសន្និសីទលើកនេះ​បណ្ដារដ្ឋមន្ត្រីបានឯកភាពអនុម័តលើ​សេចក្តីថ្លេងការណ៍ម៉ាកាវស្ដីពីកសាងអនាគតថ្មីសំរាប់កិច្ចសហប្រតិបត្តិការនិង
អភិវឌ្ឍន៍ទេសចរណ៍អាស៊ី-ប៉ាស៊ីហ្វិក។

        គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងវប្បធម៍កីឡានិង​
ទេសចរណ៍លោក Ho Anh Tuan បានមានសកម្មភាពជាច្រើនត្រូវបាន​វាយ​តំលៃ​ខ្ពស់នៅព្រឹត្តិការណ៍ទេសចរណ៍នេះ។ ​អនុរដ្ឋមន្ត្រី Ho Anh Tuan បាន​អះអាង​ថា ទេសចរណ៍វៀតណាមមានបំណងបើកទូលាយកិច្ចសហប្រតិបត្តិការ​ជាដៃគូរ
ទំនុកទុកចិត្តជាមួយបណ្ដាខឿនសេដ្ឋកិច្ចសមាជិករបស់មហាគ្រួសារ APEC រួម
ចំណែកបន្តអះអាងតួនាទីរបស់ផ្នែកសេដ្ឋកិច្ចទេសចរណ៍សំរាប់ការ​អភិវឌ្ឍន៍និង
សម្បូររុងរឿងរួមរបស់​ APEC៕

ប្រតិកម្មទៅវិញ

ផ្សេងៗ